adverise with khmeread Unnamed

បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​នៅរតនគិរី

    រតនគិរី ៖ ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ​៣​នាក់​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៦ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​វរៈ​៧៩ ស្ថិតនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​ពាក់ព័ន្ធ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ សាន សុទ្ធ ហៅងឺ​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​ជាងឈើ​ឃាត់ខ្លួន​បទល្មើស​ប្រើប្រាស់​សារធាតុ​ញៀន​, ២-​ឈ្មោះ​ ហួយ​វណ្ណា​រា ​ហៅ​បារាំ ង​ភេទ​ប្រុស ​ជនជាតិខ្មែរ​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​បើកបរ​បទល្មើស​ប្រើប្រាស់​សារធាតុ​ញៀន​ និង​៣- ឈ្មោះ ញឹម ស្រី​ម៉ុ​ច ​ភេទ​ស្រី ​អាយុ​២២​ឆ្នាំ ​ជនជាតិខ្មែរ​ឃាត់ខ្លួន​បទល្មើស​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន។​ វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​ថង់​ទម្ងន់​ស្មើ​និង​១,៣៣​ ក្រាម​សង្ស័យ​ជា​សារធាតុ​ញៀន​ និង​ទូរ​សព្ទ​ដៃ​២​គ្រឿង​។​

    ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូ​រក​ន្ទិ​ល​ សង្កាត់​បឹង​កន្សែង ​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តរតនគិរី​៕

adverise with khmeread

មតិយោបល់