Untitled 1

ឱកាស​មាស​សម្រាប់​និស្សិត​ចប់​ថ្នាក់​បរិញ្ញាបត្រ​! សាកលវិទ្យាល័យ​មួយ​នៅ​ហុងកុង​ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត និង​ឧបត្ថម្ភ ១ ខែ​ខ្ទង់ ២.០០០ ដុល្លារ​

    ​សាកលវិទ្យាល័យ​លីង​ណាន (Lingnan University) នៃ​ទីក្រុង​ហុងកុង​បាន​ជូនដំណឹង​មក​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​កាលពី​ថ្ងៃទី ២១ តុលា អំពី​ការផ្តល់ជូន​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ដល់​និស្សិត​ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​កម្ពុជា​។ 

​    ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កាល​ពីថ្ងៃ​ទី ២ ខែវិច្ឆិកា ដែល​ជូនដំណឹង​មក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹងថា សាកលវិទ្យាល័យ​នេះ​ផ្តល់ជូន​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ផ្នែក​សិល្បៈ ធុរកិច្ច និង​វិទ្យាសាស្ត្រ​សង្គម (MPhil and PhD in Arts, Business and Social Sciences) ដល់​និស្សិត​កម្ពុជា​។​

​    ​* ថ្នាក់បណ្ឌិត​
​    ​បេក្ខជន​អាចដាក់​ពាក្យ​ទៅ Hong Kong PhD Fellowship Scheme តាមរយៈ www.rgc.edu.kh/khphd ឱ្យបាន​មុន​ម៉ោង ១២ ថ្ងៃត្រង់ (​ម៉ោង​នៅ​ហុងកុង​) នៅ​ថ្ងៃទី ១ ធ្នូ ២០១៦ ឬ​ដាក់ពាក្យ​ទៅ​សាកលវិទ្យាល័យ​លីង​ណាន តាមរយៈ www.LN.edu.hk/admissions/applyonline ចាប់ពី​ថ្ងៃទី ១ វិច្ឆិកា ដល់​ថ្ងៃទី ២៧ មករា ២០១៧​។ ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​មាន​ចំនួន ១៥.៧៦០ ដុល្លារ​ហុងកុង (​ប្រហែល ២.០២០ ដុល្លារ​អាមេរិក​)​។ 

​    ​* ថ្នាក់អនុបណ្ឌិត​
​    ​បេក្ខជន​អាចដាក់​ពាក្យ​តាមរយៈ www.LN.edu.hk/admissions/applyonline ចាប់ពី​ថ្ងៃទី ១ វិច្ឆិកា ២០១៦ ដល់​ថ្ងៃទី ២៧ មករា ២០១៧​។ ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​មាន​ចំនួន ១៥.៥៤០ ដុល្លារ​ហុងកុង (​ប្រហែល ១.៩៩២ ដុល្លារ​អាមេរិក​)​។ 

​    ​ហើយ​បេក្ខជន​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ចាំបាច់​ផ្សេង​ដែល​សាកលវិទ្យាល័យ​តម្រូវ​។ សាកលវិទ្យាល័យ​មិនបាន​កំណត់​ចំនួន​បេក្ខជន​ដាក់​ពាក្យសុំ​អាហារូបករណ៍​ទេ​។ ប្រញាប់​រួសរាន់​ដាក់ពាក្យ កុំឱ្យ​ឱកាស​មាស​នេះ​រំលង​ផុត​៕

អ្នកនឹងចូលចិត្ត

មតិយោបល់