adverise with khmeread Untitled 1

មាន​អ្នក​បារម្ភ​ថា បាតុភូត​ព្យុះ​ព្រះអាទិត្យ​នៅ​ថ្ងៃទី ៨ វិច្ឆិកា​ចំ​ថ្ងៃ​បោះឆ្នោត​នៅ​អាមេរិក ជា​ប្រផ្នូល​ថា អាមេរិក​នឹង​អស់​ប្រធានាធិបតី​ត្រឹម Trump ឬ Clinton

    ​ស្ថាន​ភាពមិន​ស្ថិត​ស្ថិរ​នៅលើ​ផ្ទៃ​ព្រះអាទិត្យ​អាច​បំផ្លាញ​ប្រព័ន្ធ​អគ្គីសនី និង​បណ្តាញ​ទូរគមនាគមន៍​ទូទាំង​សកលលោក​នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា​នេះ​។​

​    ​បញ្ហា​នឹង​បង្កឡើង​ដោយ​ពពក​ប្លា​ស្មា​ដោយ​បញ្ជូន​អណ្តាតភ្លើង​ព្រះអាទិត្យ​មក​ប៉ះ​ទ​ង្កិ​ចនឹង​ដែនម៉ាញេទិច​របស់​ផែនដី ដែល​នេះ​បង្កឱ្យមាន​ការព្រួយបារម្ភ​ថា អនាគត​ប្រធានាធិបតី​អាមេរិក​ថ្មី នឹង​ជា​ប្រធានាធិបតី​ចុងក្រោយបង្អស់​។​

​    ​ក្រុម​អ្នកជំនាញ​អាកាសធាតុ ដែល​បាន​រកឃើញ​ព្យុះ​ប្រព័ន្ធ​ព្រះអាទិត្យ​នេះ​កាលពី​ថ្ងៃ​សុក្រ និយាយថា សរសៃ​ឆ្មា​ម៉ាញេ​ទិច​មួយ​នៅក្នុង​ជ្រលង​ភ្លើង​លើ​ព្រះអាទិត្យ​ប្រែជា​មិន​ស្ថិត​ស្ថិរ និង​បាន​ផ្ទុះឡើង ដោយ​បាញ់​អណ្តាតភ្លើង​ឆ្ពោះ​មកកាន់​ភពផែនដី​។​

​    ​ពួកគេ​ជឿថា ពពក​ប្លា​ស្មា​នឹង​វាយប្រហារ​ដែនម៉ាញេទិច​របស់​ពួកយើង​នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា​នេះ ហើយ​បង្កឱ្យមាន​ព្យុះ ព្រះអាទិត្យ​។​

​    ​ព្យុះ​ទ្រង់ទ្រាយ​ធំ​អាច​បង្កឱ្យមាន​ថាមពល​ដែលមាន​តម្លៃ​ស្មើ​គ្រាប់បែកនុយក្លេអ៊ែរ​រាប់លាន​គ្រាប់ ដោយ​បញ្ជូន​វិទ្យុសកម្ម​ពាសពេញ​ប្រព័ន្ធ​ព្រះអាទិត្យ​។ យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ថាមពល​វិទ្យុសកម្ម​កម្រិត​ខ្ពស់​បែបនេះ​អាច​បញ្ចប់​ផែនដី​របស់​យើង​បាន​។​

​    ​ទោះយ៉ាងណា យើង​មានឱកាស​គេច​ពី​ព្យុះ​នេះ​។ កាលពី​ខែតុលា​កន្លងទៅ ភពផែនដី​បាន​គេចផុត​បន្តិចបន្តួច​ពី​ព្យុះ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​បាន​បង្ក​ឱ្យ​ប្រជាជន​រាប់លាន​នាក់​មិនមាន​អគ្គីសនី​ប្រើប្រាស់​។​

​    ​ប្រតិបត្តិ​ករ​នៃ​ប្រព័ន្ធ​ខ្សែភ្លើង​ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក​ត្រូវបាន​បង្ខំ​ឱ្យ​កាត់ផ្តាច់​នៅ​នាទីចុងក្រោយ ដោយ​ព្រមាន​ថា ភាគល្អិត​ជាមួយ​បន្ទុក​អគ្គីសនី​នឹង​ប៉ះ​ជាមួយ​ព្យុះ​ព្រះអាទិត្យ​។​

​    ​ប៉ុន្តែ​មនុស្ស​ជាច្រើន​មិនបាន​ដឹង​ពី​រឿង​នេះឡើយ រហូត​ទាល់តែ​ព្យុះ​នេះ​មក​ប៉ះ​ពួកយើង​៕

ប្រភព៖ដេលីស្ដារ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់