adverise with khmeread Untitled 1

អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ប៉ុស្តិ៍ BBC ថា ទម្រង់​លេង​របស់ Chelsea គឺ​មកពី​ភព​ផ្កាយ មិន​ធ្លាប់​ជួប​ទេ​ក្នុង​ប្រវត្តិសាស្ត្រ EPL

    ​Chelsea បាន​លុត Everton ៥-០ នៅ​ទឹកដី Stamford Bridge កាលពី​ថ្ងៃ​សៅរ៍ ក្នុងការ​ប្រកួត​ដ៏​ល្អ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ Premier League​។ 

​    ​នេះ​ជាស​ម្តី​របស់​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ប៉ុស្តិ៍ BBC លោក John Motson ដែល​ជឿថា កូនក្រុម​របស់លោក Antonio Conte បានធ្វើការ​ប្រកួត​ល្អ​បំផុត ដែល​លោក​មិន​ធ្លាប់​ឃើញ​ពីមុន​ឡើយ​ក្នុងប្រទេស​អង់គ្លេស​។ 

​    ​ក្រុម​របស់លោក Conte បាន​ឡើងមក​កំពូល​តារាង​បណ្តោះអាសន្ន បន្ទាប់ពី​បំបាក់​ក្រុម​របស់លោក Ronald Koeman ហើយ​បុរស​សញ្ជាតិ​ហូ​ឡង់​រូបនេះ​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ក្បួន​លេង​តាម​ប្រព័ន្ធ ៣-៤-៣ របស់ Chelsea​។​

​    ​លោក Koeman និយាយថា ពេល​ប៉ះ Man City ទម្រង់​របស់ Man City គឺ​អស្ចារ្យ ប៉ុន្តែ​ពេល​ប៉ះ Chelsea ទម្រង់​លេង​របស់​ពួកគេ​ខ្លាំង​ដល់​ថ្នាក់​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន គ្មាន​ក្រុម​ណា​ទប់ Chelsea ជាប់​ទេ​។ 
​    ​
​    ​ហើយ​មុនពេល​ប៉ះ Chelsea ក្រុម Everton មាន​ខ្សែការពារ​រឹងមាំ​ជាងគេ​បំផុត​ទី ២ ក្នុង EPL ប៉ុន្តែ​ក្រោយ​ប៉ះ Chelsea រួច សូម្បី​ក្រុម​ការពារ​កំពូល​ទាំង ៥ ក៏ Everton ពុំមាន​ឈ្មោះ​ផង​។​

​    ​តោ​ខៀវ​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ស៊ុត​ចូល ១៦ គ្រាប់ និង​របូត​វិញ ០ ក្នុង ៥ ប្រកួត​មកនេះ បន្ទាប់ពី​លោក Conte ប្តូរ​ក្បួន​លេង​របស់ Chelsea ហើយ​អ្នក​អត្ថាធិប្បាយ John Motson ជឿថា ជ័យជម្នះ​របស់ Chelsea កាលពី​ថ្ងៃ​សៅរ៍​គឺជា​ការប្រកួត​ល្អឥតខ្ចោះ ដែល​គាត់​ធ្លាប់​ឃើញ​ក្នុង​យុគសម័យ Premier League​។​

​    ​លោក John Motson និយាយថា "​នេះ​ជាការ​ប្រកួត ៩០ នាទី​ល្អ​ដាច់​គេ ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ក្នុង Premier League​។ ខ្ញុំ​ដាក់​ការប្រកួត​នេះ​ល្អ​ជាង ពេល​ខ្ញុំ​ឃើញ Arsenal លេង​ក្នុងពេល​ពួកគេ​កំពុង​ឡើង​ជើង​បំផុត ហើយ​ខ្ញុំ​ក៏​ដាក់​ការប្រកួត​នេះ​លើ Manchester United ដែរ ពេលដែល​ពួកគេ​លេង​ល្អ​បំផុត ព្រោះ​ការប្រកួត​មួយ​នេះ (Chelsea vs Everton) គឺជា​បាល់ទាត់​ដែល​មកពី​ភព​ផ្កាយ​។ Chelsea គឺ​មកពី​ភព​ផ្សេង​។ ប្រសិនបើ Conte ធ្វើការ​ខ្លាំង​លើ​ទីលាន​ហ្វឹកហាត់ ៤ ទៅ ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​បង្កើត​ការលេង​ល្អ​បែបនេះ អ៊ីចឹង ខ្ញុំ​មិនឃើញ​នរណា​ក្លាយជា​ជើងឯក​ក្រៅពី​ពួកគេ​នោះទេ​"៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់