adverise with khmeread 1

បើ​កូន​អាយុ​ក្រោម ២ ឆ្នាំ​ឧស្សាហ៍​បៀម​ដៃ​ឬ​របស់​ប្រឡាក់​ដី ហើយ​គេង​ផ្កាប់មុខ នោះ​ពួកគេ​ច្បាស់​ជា​ប្រឈម​កើត​ព្រូន​ហើយ​! នេះ​ជា​ដំណោះស្រាយ​

    ​គ្រូពេទ្យ​បានឱ្យដឹងថា ក្មេង​ដែលមាន​អាយុ ១៦ ខែ​នៅពេល​ពួកគេ​ចេះ​ក្រឡាប់ អង្គុយ ឈរ ឬ​ដើរ​នឹងមាន​ភាពដូចគ្នា ប៉ុន្ដែ​កាយវិការ​គេង​គឺ​ផ្សេងៗ​គ្នា​ទៅតាម​ការចូល​ចិត្ត​រប​ស់​ក្មេង​។ ពួកគេ​អាច​គេង​ផ្ញា​រ គេង​ផ្អៀង គេង​ផ្កាប់ អ​ង្គុ​ញ​ជើង ឬ​លាត​សន្ធឹងដៃជើង​ជាដើម ហើយ​កាយវិការ​នេះ​នឹង​ផ្លាស់ប្ដូរ​ជាច្រើន​ដង​ក្នុង​មួយ​យប់​។ ដូច្នេះ កាយវិការ​គេង​ផ្កាប់​បែបនេះ​គឺជា​ការធម្មតា​។​

​    ​ប៉ុន្ដែ​ក្មេង​ដែលមាន​អាយុ​ក្រោម​ពីរ​ឆ្នាំ នៅពេល​សាច់ដុំ​និង​សរសៃសក់​របស់​ពួកគេ​មិនទាន់មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ទៅតាម​ប្រតិកម្ម​នោះ វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ពួកគេ​។ ទោះយ៉ាងណា​ក៏ដោយ កាយវិការ​ទាំងនេះ នៅតែ​មិនទាន់មាន​ភ័ស្ដុតាង​ជាក់លាក់​ណាមួយ ដែល​អាច​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ដោយសារ​កាយវិការ​បែបនេះ​ទេ​។​

​    ​រីឯ​កាយវិការ​បែប​ហើប​គូថ​ឡើង​ចំកោង​ខ្នង​នោះ ត្រូវបាន​គេ​យល់ថា​ជា​កាយវិការ​ដែល​អាចជួយ​កាត់បន្ថយ​ការឈឺ​ពោះ​នៅពេល​ព្រូន​រុលចូល ប៉ុន្ដែ​មិនមែន​កាយវិការ​នេះ​សុទ្ធតែ​បង្ហាញ​ពី​អា​ការៈកើត​ព្រូន​នោះទេ​។ អ្នក​មិនចាំបាច់​ព្រួយបារម្ភ​ពេក​នោះទេ នៅពេល​កូន​របស់​អ្នក​មិនមាន​សញ្ញា​ផ្សេងទៀត​ក្រៅពី​កាយវិការ​ខាងលើ​។​

​    ​ជាទូទៅ​ថ្នាំ​បញ្ចុះ​ព្រូន​មាន​ប្រសិទ្ធភាព​ត្រឹមតែ ២៤ ខែ​ប៉ុណ្ណោះ ដូច្នេះ​ក្នុងអំឡុង​ពេលនោះ ក្មេង​អាច​នឹង​បាន​លេង​នៅ​កន្លែង​មិនល្អ ដូចជា​លេង​របរ​មិន​ស្អាត យក​មាត់​ខាំ​ដៃ ជើង​ជាដើម ។​ល​។ ហេតុនេះហើយ​អ្នក​ត្រូវតែ​បញ្ចុះ​ព្រូន​ឱ្យ​កូន​របស់​អ្នក​ទៅតាម​កាលកំណត់​។ ប៉ុន្ដែ​នៅពេល​ក្មេង​មាន​អាយុ​លើសពី ១ ឆ្នាំ មាន​ភ័ស្ដុតាង​បង្ហាញ​ពី​ការកើត​ព្រូន ឬ​អា​ការៈដែល​ទាក់ទិន​នឹង​ការកើត​ព្រូន​នោះ គ្រូពេទ្យ​និង​វេជ្ជបណ្ឌិត​នឹង​ចេញ​វេជ្ជបញ្ជា ដើម្បី​បញ្ចុះ​ព្រូន​តាម​កាលកំណត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់