adverise with khmeread Untitled 1

ចង់​ការពារ​រាងកាយ​ពី​ជំងឺ​បៀតបៀន​ផ្សេងៗ ពិសា​ភេសជ្ជៈ​ធម្មជាតិ​នេះ​ឱ្យបាន​ជាប្រចាំ​

    ​នៅពេលដែល​រាងកាយ​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​ដែល​ត្រូវការ​គ្រប់គ្រាន់ ពេលនោះ​រាងកាយ​របស់​អ្នកមាន​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​។ នៅពេលដែល​រាងកាយ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង ជំងឺ​នឹងមិន​ហ៊ាន​បៀតបៀន​អ្នក​នោះឡើយ​។​

​    ​ភេសជ្ជៈ​ខាងក្រោម​នេះ លោកអ្នក​ពិសា​ត្រឹមតែ ១ កែវ​រៀងរាល់ថ្ងៃ​មិន​ត្រឹមតែ​ជំងឺ​មិន​ហ៊ាន​បៀតបៀន​ប៉ុ​ណោះ​ទេ វា​នៅ​ជួយ​ដល់​សុខភាព​រួម​ដូចជា​៖
​    ​- បង្ការ​ពី​ការលូតលាស់​របស់​ជំងឺមហារីក​
​    ​- ពង្រឹង​សួត បង្ការ​ជំ​ង​គាំងបេះដូង និង​ឡើង​សម្ពាធ​ឈាម​
​    ​- ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- ជួយ​ភ្នែក​មើល​ច្បាស់ និង​លុបបំបាត់​ក្រហម ស្ងួត ឬ​រោយ​ភ្នែក​
​    ​- ជួយ​បំបាត់​ឈឺចាប់​សាច់ដុំ​ដោយសារ​ហាត់ប្រាណ​
​    ​- ជួយ​ពោះវៀន បំបាត់​ទល់លាមក និង​កម្ចាត់​ជាតិពុល​
​    ​- កម្ចាត់​ក្លិន​មាត់​មិនល្អ ដែល​បណ្ដាលមកពី​ក្រពះ​មាន​កាកសំណល់​មិនល្អ និង​មេរោគ​បំពង់ក​
​    ​- បន្ថយ​ការឈឺចាប់​ពេល​មក​រដូវ​។​

​    ​គ្រឿងផ្សំ​៖
​    ​- ដំឡូងបារាំង ១
​    ​- ការ៉ុត ១
​    ​- ផ្លែ​ប៉ោម ១

​    ​ចិត​សំបក​ផ្លែឈើ​គ្រឿងផ្សំ​ទាំងបី​ឱ្យអស់ បន្ទាប់មក​កាត់​វា​ជា​បំណែក​តូចៗ​ដាក់​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​។ ហើយ​ចាក់​ចូល​កែវ​មួយ​ផឹក អាច​ថែម​ក្រូចឆ្មា​ដើម្បី​មាន​រសជាតិ​។ ពិសា​បី​បួន​ដឹង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​សុខភាព​ល្អ ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ ការពារ​ពី​ជំងឺ​ផ្សេងៗ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់