adverise with khmeread 1

ណា​តូ​បង្កើន​ទ័ព ៣០ ម៉ឺន​នាក់​ទៅ​ក្បែរ​ព្រំដែន​រុស្ស៊ី ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មកដល់​ថ្ងៃ​អង្គារ​នេះ​

    ​ទ័ព​អង្គការ​ណា​តូ​ជាង ៣០ ម៉ឺន​នាក់​ត្រូវបាន​ប្រាប់​ឱ្យ​ប្រុង​ជើងការ​ខ្ពស់ ចំពេល​មានការ​កើនឡើង​ភាព​តានតឹង​រវាង​ប្រទេស​រុស្ស៊ី និង​បណ្តា​រដ្ឋ​នៅ​ជុំវិញ​សមុទ្រ​បាល់​ទិ​ក និង​ស្របពេល​អាមេរិក​កំពុង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី ៨ វិច្ឆិកា​នេះ​។​

​    ​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​និយាយថា ក្រុម​សម្ព័ន្ធមិត្ត​សង្ឃឹមថា នឹង​ព​ន្លឿ​ន​ការដាក់​ទ័ព​រាប់ពាន់នាក់​របស់ខ្លួន​បន្ថែមទៀត​ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​ប្រតិកម្ម​ទៅនឹង​ស្ថានភាព​ប្រយុទ្ធ​ដោយ​ប្រសិទ្ធភាព​។​

​    ​កាលពី​ខែតុលា មានការ​រាយការណ៍​ថា អង្គការ​ណា​តូ​នឹង​រៀបចំ​ដាក់​ទ័ព​បញ្ឈរជើង​ចំនួន ៤.០០០ នាក់​នៅក្បែរ​ព្រំដែន​រុស្ស៊ី​ជាមួយ​រដ្ឋ​នៅ​សមុទ្រ​បាល់​ទិ​ក ដែល​នេះ​ជាការ​បង្កើន​ផ្នែក​យោធា​ដ៏​ធំ​បំផុត​ចាប់តាំងពី​សង្គ្រាមត្រជាក់​។ កងទ័ព​នឹង​ត្រូវបាន​កោះហៅ​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដោយ​រួមទាំង​ចក្រភព​អង់គ្លេស​។​

​    ​លោក Stoltenberg បាន​ប្រាប់​កាសែត The Times ថា "​យើង​បានឃើញ​រុស្ស៊ី​កំពុង​សកម្ម​នៅក្នុង​ផ្នែក​ជាច្រើន​។ យើង​ឃើញ​រុស្ស៊ី​កាន់តែ​សំញែង​ឥទ្ធិពល​ខ្លាំង​ឡើង ដោយ​បង្កើន​ទ័ព​ច្រើនឡើងៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​បាន​បង្កើន​ការចំណាយ​ខាង​យោធា​ដល់​ទៅ ៣ ដង តាំងពី​ឆ្នាំ ២០០០ មក ហើយ​បាន​កំពុង​អភិវឌ្ឍ​សមត្ថភាព​យោធា​ថ្មី ហ្វឹកហាត់​កងកម្លាំងរ​បស់​ពួកគេ និង​ប្រើប្រាស់​កម្លាំងយោធា​ប្រឆាំងនឹង​ប្រទេសជិតខាង​"​។​

​    ​គាត់​បាន​បន្តថា "​យើង​ក៏​ឃើញ​រុស្ស៊ី​ប្រើប្រាស់​ការឃោសនា​នៅក្នុង​អឺរ៉ុប ក្នុងចំណោម​សម្ព័ន្ធមិត្ត​ណា​តូ ហើយ​នេះហើយ​គឺជា​ហេតុផល​ដែល​ណា​តូ​ឆ្លើយតប (​នឹង​រុស្ស៊ី​)​។ យើង​នឹង​ឆ្លើយតប​ជាមួយ​ការពង្រឹង​ការការពារ​ជា​សមូហភាព​ទ្រង់ទ្រាយ​ធំ​របស់​យើង​ចាប់តាំងពី​សង្គ្រាមត្រជាក់​បានបញ្ចប់​"៕

ប្រភព៖ independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់