adverise with khmeread Unnamed

បុរស​ម្នាក់​ដើ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​កិន​ស្លាប់​ភ្លាម ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ដោយ​គាត់​ដើរ​ឆ្លង​ត្រូវ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​មក​លឿន​បុក​និង​កិន​អូស​ជាង​១០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៨​ និង​២០​នាទី​យប់​ថ្ងៃទី៧ វិច្ឆិកា ២០១៦ តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ចំណុច​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ​ឈ្មោះ ព្រុំ  អឿន អាយុ​៣៨​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន ​ស្រុកកំណើត​នៅ​ភូមិ​ម្រិញ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​ជនរងគ្រោះ ដើរ​នៅតាម​បណ្តោយ​ផ្លូវ​ខាងលើ រួច​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​​ដើរ​ឆ្លងផ្លូវ​ពី​ទិសខាងកើត​ទៅ​លិច​។​

    ស្របគ្នា​នោះ​ក៏មាន​កុងតឺន័រ​មួយគ្រឿង​មិន​ចាំ​ពណ៌​មិន​ចាំ​ស្លាក​លេខ បាន​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លឿន ជាហេតុ​បណ្តាលឱ្យ​បុក​ជនរងគ្រោះ​ពេញទំហឹង កិន​ចំក្បាល​និង​អូស​ជនរងគ្រោះ​ជាង​១០​ម៉ែត្រ បណ្តាលឱ្យ​បែកសា​ច់​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​គួរឱ្យ​រន្ធត់​។​

    ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕

 

adverise with khmeread

មតិយោបល់