adverise with khmeread Iphone hidden dialer codes 5 1280x853

អ្នក​ប្រើ iPhone មិនត្រូវ​ខកខាន​ក្នុងការ​ស្គាល់​លេខ​សម្ងាត់​ទាំងនេះ​ទេ មិន​ដូច្នោះ​ទេ លោកអ្នក​ហាក់ដូច​ប្រើ​ត្រឹម​ដុំថ្ម​មួយ​ដុំ​ប៉ុណ្ណោះ​

    ​គ្មាន​នរណាម្នាក់​ស្គាល់ iPhone អស់​នោះទេ ជាពិសេស​អ្នក​ទើបតែ​ប្រើ​ថ្មីថ្មោង​។ ទូរស័ព្ទ iPhone មាន​ល្បិច​ច្រើន​ដែល​លាក់​មិនឱ្យ​អ្នកដឹង​តាមរយៈ​វាយ​លេខ code នៅលើ​កន្លែង​ហៅ​ចេញ​។​

​    ​ខាងក្រោម​នេះ​គឺជា​លេខ​សម្ងាត់ ដែល​អ្នកខ្លះ​បានដឹង​រួចទៅហើយ និង​ខ្លះទៀត​មិនទាន់​ស្គាល់​អស់​ទេ​។​

​    ​១. បិទ ID របស់​អ្នក​តេ (Block Caller ID)
​    ​វាយ​លេខ #31# លេខ​ទូរស័ព្ទ​... ។ ឧ​.​ទា​ហរ​ណ៍ #31# 013112233 ។ ពេល​វាយ​លេង​នេះ​រួច ភាគី​ម្ខាង​ទៀត​នឹង​មិនឃើញ​លេខ​ទូរស័ព្ទ​របស់​អ្នក​ទេ​។ ចំណាំ​៖ មុខងារ​នេះ​ប្រើ​បាន​តាម​តំបន់​និង​ប្រទេស ដោយ​តំបន់​ខ្លះ​មិនអាច​ប្រើប្រាស់​បានទេ​។​

​    ​២. មើល​សញ្ញា​សេវា​របស់​ទូរស័ព្ទ​
​    ​លេខ​កូដ *3001#12345#* ។ លេខ​នេះ​ប្រើ​ដើម្បី​មើល​ពី​សេវា​របស់​ទូរស័ព្ទ ប្រសិនបើ​វា​ចេញ​លេខ -4 ទៅ -80 នៅ​ជិត​ម៉ោង​វា​បង្ហាញថា​លឿន អ៊ី​ន​ធឺ​ណេ​ត​លេង​ក៏​លឿន តេ​ស្ដាប់ឮ​ច្បាស់​។ បើ​ក្រៅពី​លេខ​នេះ​គឺ​សេវា​ខ្សោយ​។​

​    ​៣. ស្វែងរក​សារ​ដែល​អ្នក​ផ្ញើ​ទៅ​ចុងក្រោយ​គេ​
​    ​លេខ​កូដ *#5005*7672# ។​

​    ​៤. Call Forwarding
​    ​ឆែក​មើលថា​តើ​អ្នកបើក Call Forwarding អត់ ហើយ​ឱ្យ​វា Forward ទៅ​លេខណា​។ វាយ​លេខ​កូដ *#21# ។​

​    ​៥. បើកមុខ​ងារ EFR (Enhanced Full Rate)
​    ​EFR សម្រាប់​ជំរុញ​គុណភាព​សំឡេង​សម្រាប់​សេវា GSM ដើម្បី​បើកមុខ​ងារ​នេះ​ត្រូវ​ចុច​លេខ​កូដ *3370#៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់