adverise with khmeread 1

បុរស​ម្នាក់​ជិះ​ម៉ូតូ ម៉ាក ​Duke ​លឿន​គេច​ពី​សត្វ​គោ ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Duke ក្នុង​ល្បឿន​លឿន គេច​ពីស​ត្វ​គោ កំពុង​ដើរ​នៅតាម​ផ្លូវ បណ្តាលឱ្យ​ដួល​បោក​ក្បាលថ្នល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ និង​៥០​យប់ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ​នៅតាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរសរងគ្រោះ ទើបនឹង​ចេញពី​ផឹកស៊ី​នៅ​កា​រ៉ា​ស់​ធ្វើ​រថយន្ត​មួយកន្លែង​នៅក្បែរ​កន្លែងកើតហេតុ។ ​លុះ​ជិត​ដល់ ម៉ោង​ចប់​កម្មវិធី បុរសរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Duke ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1F-7034 ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​ណ្តោ​យ​ផ្លូវ​បេតុង​អូរ​ដឹ​ម​កប់​ស្រូវ ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ មាន​ហ្វូងគោ ប្រមាណ​ជាង​១០​ក្បាល ដើរ​និង​ឆ្លងកាត់​ផ្លូវ ជាហេតុ​ធ្វើឱ្យ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន អ៊​ក​ស៊ឺ បង្ខំ​ចាប់​ហ្វ្រាំង គេច​ចេញពី​សត្វ​គោ​ដួល​ម៉ូតូ​សង្កត់​ម៉ូតូ​ពីលើ​មនុស្ស​បោក​នឹង​ថ្នល់​អូស​ជាង​២០​ម៉ែត្រ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង  ។​

    ប៉ូលិស​និយាយថា សព​រងគ្រោះ​ខាងលើ​មានឈ្មោះ សុខ រក្សា អាយុ២៤​ឆ្នាំ មុខរបរ​ជួសជុលរ​ថយ​ន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​ពាក់​បង្អោង ឃុំ​ត្រពាំង​ធំ​ជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​កន្លែងកើតហេតុ​និង​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ និង​ជំនាញ​ចរាចរណ៍​មក​ធ្វើ​កំណត់ហេតុ​ឯកសារ​ប្រគល់​សព ឱ្យទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕

 

adverise with khmeread

មតិយោបល់