adverise with khmeread 1

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ​៣​ នាក់ រឿង​គ្រឿងញៀន​បញ្ជូនទៅ​តុលាការខេត្ត​

    សៀមរាប ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ៣​ នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះបង្ក្រាប កាលពី​វេលា​ម៉ោង ០៨​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម្សិលមិញ​នា​លំនៅដ្ឋាន​មួយកន្លែង​ស្ថិតក្នុង​ក្រុមទី​១១ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ពីបទ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​។​

    មន្ត្រីប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ជនសង្ស័យ ត្រូវបាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត នៅ​រសៀល​ថ្ងៃ​ដដែល​។​

    មន្ត្រីប៉ូលិស​បាន​បន្តថា ជនសង្ស័យ​មាន​១.​ឈ្មោះ ចៅ ប៉ូ​ឡែ​ន ភេទ​ប្រុស អាយុ៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ, ២.​ឈ្មោះ អ៊ុក ចាន់​ដា​នី ភេទ​ស្រី អាយុ៣៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ​និង​៣.​ឈ្មោះ យិន សំណាង ហៅ​ម៉ាប់ ភេទ​ស្រី អាយុ១៨​ឆ្នាំ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង-​ខេត្តសៀមរាប​។​

    វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ០១​កញ្ចប់​តូច​, ទូរស័ព្ទដៃ​ចំនួន ១០​គ្រឿង និង​របស់របរ​ប្រើប្រាស់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត៕

adverise with khmeread

មតិយោបល់