adverise with khmeread Untitled 1

ក្មេងៗ​រ​ពិស​ណាស់ ត្រូវដាក់​របស់​ដែល​អាច​ពុល នៅ​ឱ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង​! ចុះបើ​ក្មេង​ពុល ត្រូវធ្វើ​ដូចម្តេច បើ​យកទៅ​ពេទ្យ​អាច​ស្លាប់​តាមផ្លូវ​នោះ​?

    ​នៅ​ស្រុក​កំពុងអភិវឌ្ឍន៍ កុមារ​ភាគច្រើន​ស្លាប់​ដោយសារ​លេប​វត្ថុ​មាន​ជាតិពុល​។ ហើយ​មនុស្ស​ភាគច្រើន​ដែល​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ទាំងនោះ មិនដឹង​ពី​វិធី​សង្គ្រោះបន្ទាន់​ដើម្បី​ជួយ​កូនៗ​របស់​ពួកគេ​នោះឡើយ ដោយ​ពួកគេ​ប​ញ្ចូ​ន​កូន​របស់​ពួកគេ​ទៅ​មន្ទីរពេទ្យ​ទាំង​ភ័យ​ស្លន់ស្លោ​និង​ទីបំផុត​ស្លាប់​ពាក់កណ្ដាល​ទី​។​

​    ​* ដើម្បី​ការពារ​កូន​របស់​អ្នក ជៀស​ពី​ការពុល​របស់លោក​ត្រូវ​៖
​    ​- ទុក​វត្ថុ​ដែលមាន​ជាតិពុល​ឱ្យ​ឆ្ងាយ​ពី​ដៃ​កូន​របស់​អ្នក​។​
​    ​- ហាម​ទុក​ប្រេងកាត សាំង ស្រា និង​វត្ថុ​ផ្សេងៗ​ទៀត​នៅក្នុង​ដប​ទឹក ព្រោះ​ក្មេង​អាច​នឹង​ច្រឡំ​ផឹក​។​

​    ​* សារធាតុ​ដែល​បំពុល​កូន​របស់​អ្នក​បាន ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​មានដូចជា​៖
​    ​- ថ្នាំ​បំពុល​កណ្ដុរ​
​    ​- ឡាំង​ដាន និង​ថ្នាំ​សម្លាប់​សត្វល្អិត​ដេដេតេ​
​    ​- ថ្នាំពេទ្យ គ្រប់​ប្រភេទ 
​    ​- ទឹក​ថ្នាំ​អ៊ីយ៉ូត​
​    ​- បារី​
​    ​- ថ្នាំលាប​ឈើ​
​    ​- ស្លឹក គ្រាប់​ធុញ្ញ​ជាតិ ឬ​ផ្សិត​ផ្សេងៗ​ទៀត​ដែលមាន​ពុល​
​    ​- ឈើគូស​
​    ​- ប្រេងកាត ប្រេងសាំង កំបោរ​
​    ​- ទឹក​ក្បុង ឬ​ជាតិ​អាស៊ីត​
​    ​- អាហារ​ដែល​ខូច​។​

​    ​* ប្រសិនបើ​អ្នក​សង្ស័យថា​កូន​របស់​អ្នកពុល ដូច្នេះ​ត្រូវអនុវត្ត​វិធី​ខាងក្រោម​៖
​    ​- ប្រសិនបើ​កុមារ​នៅ​ដឹងខ្លួន ធ្វើឱ្យ​គាត់​ក្អួត​ចេញមក ដោយ​ការ​លូក​ម្រាមដៃ​ចូលទៅក្នុង​បំពង់ក​របស់គាត់ ឬ​ឱ្យ​គាត់​ផឹក​អ៊ី​ប៉េ​កា មួយ​ស្លាបព្រា​កាហ្វេ បន្ទាប់​មកឱ្យ​គាត់​ផឹកទឹក​មួយ​កែវ​។ ឬ​ឱ្យ​គាត់​ផឹកទឹក​ដែលមាន​អំបិល (​អំបិល ៦ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​មួយ​កែវ​)​។​

​    ​- ប្រសិនបើ​អ្នកមាន​ទឹក​ថ្នាំ​កាបូន ឬ​ម្សៅ​កាបូន (​ម្សៅ​កាបូន​មួយ​ស្លាបព្រា​បាយ​ក្នុង​ទឹក​មួយ​ពែង​) ពិសា សម្រាប់​មនុស្ស​ធំ ២ កែវ​។​

​    ​* ប្រការ​ត្រូវ​ប្រុងប្រយ័ត្ន​៖
​    ​ប្រសិនបើ​ជនរងគ្រោះ​ផឹក​ប្រេងកាត សាំង ឬ​អាស៊ីតខ្លាំង ឬ​វត្ថុ​ដែលមាន​ជាតិ​កាត់ (​សាប៊ូ ទឹក​ក្បុង​) ឬ​ប្រសិនបើ​គាត់​មិនដឹង​ខ្លួន មិនត្រូវ​ធ្វើឱ្យ​ជនរងគ្រោះ​ក្អួត​ទេ​។ បើ​ជនរងគ្រោះ​នៅតែ​មិនដឹង​ខ្លួន​ឱ្យ​គាត់​ផឹកទឹក ឬ​ទឹកដោះគោ​ឱ្យបាន​ច្រើន ដើម្បី​ពង្រា​វ​ជាតិពុល (​សម្រាប់​កុមារ ត្រូវឱ្យ​ផឹក ១ កែវ​រៀងរាល់ ១៥ នាទី​ម្ដង​)​។​

​    ​ដណ្ដប់ភួយ​ឱ្យ​អ្នកជំងឺ​ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា​រងា ប៉ុន្ដែ​ចៀសវាង​ការ​ក្ដៅ​ពេក​។ ប្រសិនបើ​ពុល​ធ្ងន់ធ្ងរ​ត្រូវ​ស្វែងរក​ជំនួយ​ពី​វេជ្ជបណ្ឌិត​ជាបន្ទាន់​ឱ្យ​រហ័ស​តាមតែ​ដែល​អាចធ្វើ​ទៅបាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់