adverise with khmeread Index

ក្រុម​តោ​ខៀវ Chelsea តែងតែ​ជួប​រឿង​អាក្រក់​បំផុត​ជាមួយនឹង​វត្តមាន​កីឡាករ Nemanja Matic?

​វា​ជា​រឿង​ពាក់ព័ន្ធ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ​។ បច្ចុប្បន្ន​កីឡាករ Nemanja Matic មើលទៅ​ហាក់បីដូចជា​បានផ្តល់​រឿង​អពមង្គល​ជាច្រើន​ទៅដល់​ក្រុម​តោ​ខៀវ Chelsea ជាមួយនឹង​រាល់​វត្តមាន​គាត់​នៅលើ​ទីលាន​ប្រកួត​បាល់ទាត់​។​

​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ស្ថិតិ​បាន​បង្ហាញថា​ក្រុម​តោ​ខៀវ​ទទួលបាន​លទ្ធផល​អាក្រក់​បំផុត​គួរ​ឲ្យ​កត់សម្គាល់ ពេលដែល​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ​បានបង្ហាញ​វត្តមាន ដោយ​ទទួលលទ្ធផល​ជ័យជម្នះ​ត្រឹមតែ ៣ ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​ការប្រកួត ២១ លើក​របស់គាត់​ដែល​បានចាប់ផ្តើម​តាំងពី​បើក​រដូវ​កាល​មក ហើយ​បាត់បង់ ៨ ពិន្ទុ​ពី​លទ្ធភាព​ឈ្នះ​ក្នុងការ​ប្រកួត​ពេលដែល​គាត់​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​។

​កីឡាករ John Obi Mikel ទទួលបាន​ការចាប់អារម្មណ៍​គួរ​ឲ្យ​កត់សម្គាល់​នាពេល​បច្ចុប្បន្ន បន្ទាប់ពី​គាត់​ត្រឡប់​មកកាន់​ក្រុម Chelsea នឹង​បានទទួល​តំណែង​ជា​កីឡាករ​ជម្រើស​ដំបូង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Guus Hiddink ។ ហើយ​កីឡាករ Matic បានធ្វើ​ដំណើរ​មកកាន់​ការប្រកួត​ក្នុងនាម​ជា​កីឡាករ​បម្រុង​ដែល​ប៉ះ​ជាមួយ​ក្រុម West Brom នា​យប់​ថ្ងៃ​ពុធ​កន្លងទៅ ដោយនៅ​ទីបំផុត​ក្រោយពី​វត្តមាន​កីឡាករ​រូបនេះ​បាន​រត់​ចូល​ទីលាន​ប្រកួត ពួកគេ​ទទួលបាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​ដទៃ​ផ្សេងទៀត​ដ៏​គួរ​សោកស្តាយ​។​

​បច្ចុប្បន្ន​ក្រុម​តោ​ខៀវ Chelsea ឈរ​នៅ​លេខ​រៀង​ទី ១៤ ដោយមាន ៦ ត្រឹមតែ​ប្រាំមួយ​ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​តំបន់​កាត់ចោល​។ វា​ពិតជា​ពិបាក​ក្នុងការ​ទម្លាក់កំហុស​ទៅលើ​កីឡាករ​ណាមួយ​ខ្លាំងណាស់​នៅ​ទឹកដី Stamford Bridge ក្នុង​រដូវ​ការ​ដ៏​ចម្លែក​មួយ​នេះ​។

តើ​កីឡាករ​រូប​ណា​ដែល​ផ្តល់​ការខកចិត្ត​ធំ​បំផុត​សម្រាប់​ក្រុម​តោ​ខៀវ Chelsea នា​រដូវ​ការ​នេះ​?

- Eden Hazrad

- Nemanja Matic

- John Terry

- កីឡាករ​ដ៏ទៃទៀត​

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់