adverise with khmeread 15034066 1170365679716972 1740789939 o

ប៉ូលិស​ខេត្ត​ព្រះសីហនុ​វ៉ៃខ្នោះ​ជនសង្ស័យ​ ៤ ​នាក់​ចែកចាយ​គ្រឿងញៀន​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ បាន​បង្ក្រាប​ករណី​ចែកចាយ​ជួញដូរ​គ្រឿងញៀន នៅ​ភូមិ​៣ សង្កាត់២ ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី៧ ​វិច្ឆិកា​២០១៦​វេលា​ម៉ោង​២​​ ​និង​៤៥​នាទី​រសៀល​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​បាន​ចំនួន ៤​ នាក់​គឺ​១-​ឈ្មោះ គ្រឿន រ័ត្ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ២-​ឈ្មោះ ជាវ វិមាន ភេទ​ប្រុស អាយុ២២​ឆ្នាំ, ៣-​ឈ្មោះ ដែន ស្រីរ័ត្ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​និង​៣-​ឈ្មោះ សំ ពិសាល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​១៣ កញ្ចប់ (១​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច)។​

    ករណីនេះ​កម្លាំង​ប៉ូលិស​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី​រៀបចំ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត៕

adverise with khmeread

មតិយោបល់