adverise with khmeread Untitled 1

Luis Suarez: Daniel Sturridge ពូកែធ្វើពុតដួលស្ទើរតែមិនគួរឲ្យជឿ

          អំឡុងពេល​កន្លង​ទៅដែលក្រុម Liverpool ​​ធ្លាប់ឡើង​មក​ឈរនៅ​លើ​កំពូល​តារាង​នៃក្របខណ្ឌ​ PL ដោយ​ពួកគេ​មាន​ Luis Suarez និង​ Daniel Sturridge នៅ​ក្នុង​តំបន់​ប្រយុទ្ធ។

          ខ្សែប្រយុទ្ធ​អ៊ុយរុយហ្គាយនិង​​អង់គ្លេស​​សហការ​គ្នា​លេងយ៉ាងល្អ​នៅ​តំ​បន់​ប្រយុទ្ធ​សម្រាប់​ក្រុម​ហង្សក្រហម​ដែល​ពេល​នោះ​ដឹកនាំ​ដោយ​លោក  Brendan Rodgers ក្នុងរដូវ​កាល​ឆ្នាំ​២០១៣​/​១៤ ហើយនៅពេលនោះ​ក្រុម​​ Liverpool ​ស្ទើរ តែ​នឹងបាន​លើក​ពាន PL ​ទៅហើយ។

          ដោយបានបង្ហើបប្រាប់​ពី​រឿងរ៉ាវដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ដកស្រង់ចេញ​ពី​លទ្ធ​ផល​មួយ​ក្នុង​ចំណោម​លទ្ធផល​ដ៏អស្ចារ្យ​នៅក្នុង​យុទ្ធ​នា​ការ​រដូវ​កាលនោះ ហើយ Luis Suarez បាន​បញ្ចូល​ព័ត៌មាន​នេះទៅក្នុង​សៀវភៅស​​ជីវ​ប្រវត្តិរបស់​ខ្លួនផងដែរ។

          កាលពី​ខែមីនា​ឆ្នាំ​២០១៤​ នៅពេលក្រុម​ហង្សក្រហម​បាន​យក​ឈ្នះ​ក្រុម​បិសាចក្រ​ហម​​ Man Utd ​យ៉ាងចាស់ដៃ​៣-០ នៅ​ពហុកីឡាដ្ឋាន Old Trafford ដែលពួកគេ​ទទួលបានបាល់ពិន័យ​ប៉េណាល់ទី​ដល់ទៅ៣​លើក បន្ទាប់ពីខ្សែការ​ពារ Nemanja Vidic ត្រូវ​បាន​អាជ្ញាកណ្តាល​ពិន័យ​ បន្ទាប់ពី​ធ្វើ​ឲ្យ​ Sturridge ដួល។

          Suarez បាននិយាយថា​ ស្ទើរតែមិនគួរឲ្យជឿ​អ្វីដែល​ខ្ញុំបាន​ឃើញ​ហើយ​បាន​សរសេរថា “​ខ្ញុំ​ត្រូវ​តែ​សារភាព​។ ខ្ញុំ​មិន​គិត​ថា នឹងមិនមាន​បាល់ប៉េណាល់​ទី​ទេ​សម្រាប់ការ​ប្រកួត​នៅ​ពហុកីឡាដ្ឋាន Old Trafford ប៉ុន្តែ “​គាត់ផ្តួល​ខ្លួន​​ វាគឺជា​ការធ្វើ​ពុតដួល​​​ដ៏​ល្អ​បំផុត​ សូម្បីខ្ញុំ​ក៏​មើលទៅ​ថា គួរតែបាន​ប៉េណាល់ទី​ដែរ គាត់​ពិតជាធ្វើដួលបានល្អមែនទែន៕

adverise with khmeread

មតិយោបល់