adverise with khmeread Balotelli and sakho

Mario Balotelli ជំរុញឲ្យ Mamadou Sakho ចាកចេញពីក្លឹប Liverpool

          បន្ទាប់ពី​ កីឡាករ​ Mamadou Sakho មាន​បញ្ហា​អំឡុង​ពេល​ដំណើរ​ប្រកួត​កម្តៅសាច់​ដុំមុន​រដូវ​កាល​ ហើយត្រូវបានលោក Jurgen Klopp បាន​បញ្ឈរជើង អតីត​មិត្ត​រួម​ក្រុមកីឡាករ Mario Balotelli បាន​ទទូច​ឲ្យកីឡាករ​ Sakho ចាក​ចេញ​ពី​ក្លឹប Liverpool​​។ ។

          Sakho ​បាន​លេងជា​មួយ​ក្រុម​ជម្រើស​យុវជន​អាយុក្រោម​២៣​ឆ្នាំ​របស់​ក្លឹប នេះ បើទោះបីជា​លោក Klopp មិន​ទាន់​បដិសេធ​ទាំង​ស្រុង​មិន​ឲ្យ​កីឡាករ​រូប​នេះ​ត្រឡប់​មក​វិញ​ក៏ដោយ ប៉ុន្តែអនាគត​របស់​ខ្សែការ​ពារ​រូបនេះ​ប្រែ​ជា​អាប់អួរ​។

          ខណ:ពេលដែល Sakho បាន​ត្រៀម​ខ្លួន​ពិចារណា​ចាក​ចេញ​ពី​ Liverpool​អតីត​មិត្ត​រួម​ក្រុម Balotelli ​ជឿថា Sakho គួរ​ចូលរួម​ជា​មួយ​ខ្លួន​នៅ​ក្លឹប Nice ។ Balotelli បាន​និយាយថា​ ”​ខ្ញុំ​និយាយ​ជាមួយ​គាត់​ម្តងហើយ​ម្តងទៀត។ ខ្ញុំ​ប្រាប់ គាត់​ថា វា​ជា​ការ​ខាតបង់​ពេល​វេលា​នៅ​ពេល​កីឡាក​រ​ដូចជាអ្នក​មិន​បាន​លេង"។​​ ខ្សែប្រយុទ្ធ​អ៊ីតាលី​រូបនេះ បន្ត​ថា គាត់ត្រូវតែ​ចាក​ចេញហើយមក​កាន់ Nice។

លោក Didier Deschamps គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំងក៏​បាន​អំ​ពាវ​នាវ​ឲ្យ​ Sakho ចាក​ចេញ​ពី​ពហុកីឡាដ្ឋាន Anfield ផងដែរដើម្បី​សង្គ្រោះ​អាជីព​បាល់​ទាត់​របស់ខ្លួន៕

adverise with khmeread

មតិយោបល់