adverise with khmeread Koulibaly

លោក Farhad Moshiri: Everton បានព្យាយាមដើម្បីផ្ទេរ Kalidou Koulibaly

          នាយកក្លឹប Everton លោក Farhad Moshiri បាន​និយាយ​ថា កាលពី​រដូវ​ក្តៅលោកបាន​ព្យាយាមដើម្បី​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែការ​ពារ​កណ្តាល Kalidou Koulibaly របស់ក្លឹ​ប Lazio ។

          លោក Moshiri បានបង្ហាញឲ្យ​មជ្ឈដ្ឋាននានាឃើញថា ក្លឹបរបស់លោក​ពិតជា​មមាញឹក​នៅ​រដូវ​កាល​ទិញដូរ​កីឡាករ ខណៈ​ក្លឹប​នេះ​បាន​ចំណាយ​ប្រាក់​ជិត​៥០​លាន​ផោន​ ដើម្បីស្វែង​រក​កីឡាករ​ដែល​មាន​ទេពកោសល្យ​ បន្ទាប់ពី​ការ​ចាក​ចេញ​របស់ខ្សែការ​ពារ​ John Stones ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ City ក្នុង​កិច្ច​ព្រមព្រៀងផ្ទេរ​ ៤៧,៧​លាន​ផោន​។

          ម្ចាស់ក្លឹបរូបនេះបាន​បន្តថា Everton ​ស្ទាក់ស្ទើរ​មិនចង់​ឲ្យ​កីឡាករ​វ័យ​២២​ឆ្នាំ​នេះចាកចេញទេ ប៉ុន្តែ​ដឹងថា មាន​កា​រលំបាក​ក្នុង​ការរារាំង​កីឡាករ​សំខាន់​រូប​នេះ។ លោក Moushiri បាន​បញ្ជាក់ថា យើង​កំពុង​ពិចារណា​រក​អ្នក​ជំនួស​ ប៉ុន្តែ​តម្លៃគឺជាបញ្ហា៕

adverise with khmeread

មតិយោបល់