adverise with khmeread 40472148   08 11 2016   usa election trump

Donald Trump: ប្រទេស​ដូចជា​សិង្ហ​បុរី ប្លន់​ការងារ​ពី​ប្រជាជន​អាមេរិក​

    ​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ Donald Trump អះអាងថា ប្រទេស​ដូចជា​សិង្ហ​បុរី ចិន ឥណ្ឌា និង​ម៉ិ​ក​ស៊ិ​ក​គឺ​កំពុង​ប្លន់​យក​ការងារ​ពី​ប្រជាជន​អាមេរិក និង​បាន​ប្តេជ្ញា​បញ្ចប់​នូវ​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP)​។ 

​    ​គាត់​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​នៅ​រដ្ឋ​ផ្លរីដា​ថា "​អាមេរិក​បាន​បាត់បង់​រោងចក្រ ៧ ម៉ឺន ចាប់តាំងពី​ចិន​ចូលមក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​នេះ​ជា​មហន្តរាយ​មួយទៀត​គាំទ្រ​ដោយ​រដ្ឋការ​ដឹកនាំ​រប​ស់ Bill និង Hillary​។ យើង​កំពុង​រស់​ឆ្លងកាត់​ករណី​ចោរប្លន់​ការងារ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ​។ ហើយ​គ្មាន​ប្រទេស​ណា​ដែល​បាត់បង់​ការងារ​ដូច​យើង​ទេ វា​ពិតជា​ឆ្កួត បាត់​ការងារ​ងាយៗ​យ៉ាងនេះ​"​។​

​    ​លោក Trump ក៏បាន​និយាយថា នឹង​ដំឡើង​ពន្ធ ៣៥ ភាគរយ​លើ​ក្រុមហ៊ុន​អាមេរិក​ណា​ដែល​ចង់​ដេញ​បុគ្គលិក​របស់ខ្លួន ហើយ​ផ្លាស់​ទី​ទៅ​ប្រទេស​ផ្សេង និង​បន្ទាប់មក​នាំចេញ​ផលិតផល​របស់ខ្លួន​ត្រឡប់មក​ក្នុង​សហរដ្ឋអាមេរិក​វិញ​។​

​    ​គាត់​បន្ថែមទៀតថា គាត់​នឹង​បញ្ឈប់​ភ្លាមៗ​សម្រាប់ ការសម្លាប់​ការងារ និង​បាន​ហៅ​វា​ថា​ជា​គ្រោះមហន្តរាយ​មួយ​ផ្សេង​កំពុង​កើតមាន​ក្នុងប្រទេស​អាមេរិក​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់