adverise with khmeread Image1

បងប្អូន​ប្រជាពលរដ្ឋ​មក​ចូលរួម​បុណ្យអុំទូក​សូម​ចំណាំ​មុខ​ចោរប្រុសស្រី​ទាំងឡាយ​នេះ

    ភ្នំពេញ ៖ រូបថត​ចោរ​ទាំងឡាយ​ដែល​សមត្ថកិច្ច​ចាប់បាន​​ និង​មិនទាន់​ចាប់បាន​នឹងត្រូវ​យកទៅ​បិទ​តាម​ទី​សា​រណៈ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ឃើញ​កាន់តែច្បាស់ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងពេល​មកលេង​បុណ្យអុំទូក។​

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចង់ឱ្យ​យកមុខ​ចោរ​ទៅ​បិទ​តាម ទី​សា​រណៈ​បន្ថែមទៀត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានឃើញ​កាន់តែច្បាស់ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងពេល​មកលេង​បុណ្យអុំទូក ជៀសវាង​កុំ​ឱ្យ​ចោរ ទាំងនោះ​ឆ្លៀតឱកាស ធ្វើ​សកម្មភាព​នៅពេល​មាន​មនុស្ស​ច្រើន​កុះករ ក្នុង​ពិធីបុណ្យ​អុំទូក នៅពេល​ខាងមុខនេះ។​

    យ៉ាងណាក៏ដោយ​បងប្អូន​មិនអាច​ចំណាំ​មុខ​ចោរ​បាន​ភ្លាមៗ​នោះទេ ដូចនេះ​មានតែ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ដូច​ពាក្យចាស់​ពោលថា "ប្រហែស​បាត់​....​ប្រយ័ត្ន​គង់​",​ ព្រោះ​សមត្ថកិច្ច​មិនអាច​ស្វែងរក​ទ្រព្យសម្បត្តិ​ដែល​ចោរលួច ឆក់ ប្លន់ យកទៅ ហើយ​ចាប់បាន​មកវិញ​ទាំងអស់​នោះទេ៕​

adverise with khmeread

មតិយោបល់