adverise with khmeread 000

Robin van Persie អាច​ពិការភ្នែក​ឆ្វេង បន្ទាប់ពី​រងរបួស​ភ្នែក​ពេល​កំពុង​ប្រកួត​

    ​Robin van Persie បាន​ទទួលរង​បញ្ហា​រហែក​ត្របកភ្នែក ខណៈដែល​កំពុង​លេង​ឱ្យ Fenerbahce កាលពី​ថ្ងៃអាទិត្យ​។​

​    ​ក្រុម​យក្ស​របស់​ប្រទេស​តួ​ក​គី​មួយ​នេះ កំពុងមាន​ការព្រួយបារម្ភ​ជុំវិញ​ផលប៉ះពាល់​នៃ​បញ្ហា​របួស​ភ្នែក​របស់​អតីត​ខ្សែប្រយុទ្ធ​របស់​កាំភ្លើង​ធំ Arsenal និង​បិសាច​ក្រហម Manchester United របស់ខ្លួន ដែល​បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ខ្សែការពារ​ម្នាក់​របស់​ក្លឹប Akhisar Belediyespor បន្ទាប់​ការប្រកួត​បាន​រយៈពេល ៣៧​នាទី ក្នុងការ​ប្រកួត​មួយ​ដែល​ក្រុម​របស់គាត់​បញ្ចប់​លទ្ធផល​ជ័យជម្នះ ៣-១​។​

​    ​Van Persie បាន​ដឹក​នាំឱ្យ​ក្រុម​យក្ស​តួ​ក​គី​របស់ខ្លួន​នាំ ១-០ មុន​ជាស្រេច​ផងដែរ​ក្នុងជំនួប​ជាមួយ Akhisar Belediyespor បន្ទាប់ពី​ប្រកួត​បាន ២៦​នាទី ប៉ុន្តែ​បន្ទាប់មក​គាត់​ត្រូវបាន​សែង​ចេញពី​ទីលាន​ក្នុង​រយៈពេល ១៣​នាទី​បន្ទាប់ ជាមួយនឹង​បង់​រុំ​ទៅលើ​មុខរបួស​ជុំវិញ​ភ្នែក​ខាងឆ្វេង​ដែល​ពោរពេញ​ទៅដោយ​ឈាម​។​

​    ​ភ្លាមៗ​បន្ទាប់ពី​ឧបទ្ទវហេតុ​មួយ​នេះ រូបភាព​ចាប់ផ្តើម​ចែកចាយ​ពេញ​បណ្តាញ​សង្គម ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​របស់ Van Persie ត្រូវបាន​សែង​ចេញពី​ទីលាន​ប្រកួត​នៅឯ​ទឹកដី Manisa 19 Mayis Stadium ជាមួយនឹង​មុខ​ប្រឡាក់​ឈាម​។​

​    ​រឿង​មួយ​នេះ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ថា តារាបាល់ទាត់​សញ្ជាតិ​ហូ​ឡង់​រូបនេះ អាច​នឹង​ពិការភ្នែក​ក្នុងការ​ប៉ះទង្គិច​មួយ​នេះ​៕

 

adverise with khmeread

មតិយោបល់