adverise with khmeread Untitled 1

បុរសៗ​វ័យក្មេង ដែល​ចូលចិត្ត​ដាក់ Laptop លើ​ភ្លៅ សូម​បញ្ឈប់​ទៅ​! ប៉ុន្តែ នារីៗ​វិញ​សូមកុំ​ភ័យ​

    ​ក្នុង​ពិភពលោក​ពោរពេញ​ដោយ​ភាពទំនើប​នៃ​បច្ចេកវិជ្ជា គេ​សង្កេតឃើញ​មនុស្ស​ជាច្រើន​មាន​កុំព្យូទ័រ​យួរដៃ (Laptop) ប្រើប្រាស់​សឹង​គ្រប់គ្នា​។ ប៉ុន្តែ​ត្រូវ​ចាំ​រឿង​មួយ គឺ​ត្រូវដាក់ Laptop លើ​តុ មិនមែន​លើ​ភ្លៅ​ទេ​។ 

​    ​Laptop បង្ក​ការគំរាមកំហែង​យូរអង្វែង​ដល់​លទ្ធភាព​មានកូន​ចំពោះ​បុរស​វ័យក្មេង ដែល​ប្រើប្រាស់​វា​ដាក់​លើ​ភ្លៅ ព្រោះ​វា​បន្ថយ​ការផលិត​មេជី​វិត​ឈ្មោល ដោយសារ​កម្តៅ​ភាយ​ពី​កុំព្យូទ័រ​មក​តំបន់​អង្គ​ជាតិ​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ផា​ឌូ (University of Padua) ក្នុងប្រទេស​អ៊ីតាលី និយាយថា ទម្លាប់​បុរស​វ័យក្មេង​ដែល​ប្រើ​កុំព្យូទ័រ​លើ​ភ្លៅ​រយៈពេល​ជាង ១ ម៉ោង​ឡើងទៅ ធ្វើឱ្យ​ថយចុះ​ចំនួន​មេជី​វិត​។ 

​    ​ពួក​អ្នកស្រាវជ្រាវ​លើកឡើងថា កម្តៅ​កើនឡើង​ខ្លាំង​ពី​កុំព្យូទ័រ​ជាប់​ពាក់ព័ន្ធ​នឹង​ភាព​អារ (​គ្មាន​កូន​) របស់​បុរស​។ លទ្ធផល​សិក្សា​នេះ​ត្រូវបានធ្វើ​បទ​បង្ហាញ​នៅ​សន្និសីទ​សុខភាព​បន្ត​ពូជ​ក្នុង​ទីក្រុង​រ៉ូម​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់