adverise with khmeread Index

​លោក Rudi Garcia ធ្វើការ​លា​ក្រុម Roma បន្ទាប់ពី​ត្រូវបាន​បណ្តេញចេញ​

លោក Rudi Garcia បាន​សរសេរ​លិខិត​បើកចំហ​ទៅកាន់​ក្រុម Roma ដើម្បី​អរគុណ​ពួកគេ​ដែល​បានផ្តល់​ឱកាស​ឲ្យ​លោក​បាន​ដឹកនាំ​បាន​ពីរ​រដូវ​កាល​កន្លះ​នៅ​ទឹកដី Stadio Olimpico និង​បាន​ជូនពរ​ក្រុម​ឲ្យ​មាន​សំណាងល្អ​នៅ​ថ្ងៃ​អនាគត​។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ត្រូវបាន​បណ្តេញចេញ និង​ជំនួស​ដោយ​លោក Luciano Spaletti ជាមួយនឹង​ក្រុម​កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​ប្រាំ​ដោយមាន​ប្រាំពីរ​ពិន្ទុ​នៅ​ពីក្រោយ​ក្រុម​កំពូល​តារាង​។​

​គាត់​បាន​សរសេរ​នៅក្នុង​គណនី​ផ្លូវការ Twitter របស់គាត់​ថា "​ខ្ញុំ​សុំ​និយាយ​អរគុណ​ដោយស្មោះ​ទៅកាន់​កីឡាករ​របស់ខ្ញុំ បុគ្គលិក​និង​មនុស្ស​ទាំងអស់​ដែល​ធ្វើការ​នៅ​ក្រុម Roma​។ ខ្ញុំ​នៅតែមាន​អនុស្សាវរីយ៍​ល្អ​ដែល​យើង​បាន​ចែករំលែក​ជាមួយគ្នា​ជា​ក្រុម​។ វា​ជាការ​ផ្សងព្រេង​ផ្ទាល់ខ្លួន​និង​ជំនាញ​វិជ្ជាជីវៈ​ដ៏​អស្ចារ្យ​មួយ បើទោះជា​វា​បញ្ចប់​ឆាប់​ពេក​ក៏ដោយ​។ ខ្ញុំ​សុំ​លា​ប្រិយមិត្ត Roma ទាំងអស់​។ អ្នកនឹង​មិនដែល​ភ្លេច​នូវ​ឃ្លា "​អ្នក​មិន​និយាយ​ពី Roma ទេ គឺ​អ្នក​ស្រឡាញ់​ពួកគេ​តែម្តង​" និង​ខ្ញុំ​ស្រឡាញ់​ក្លឹប​នេះ​។ Sempre Forza Roma"៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់