adverise with khmeread 1

នៅ​សុខៗ​ដុត​រថយន្ត​ខ្លួនឯង​បំផ្លាញ​មិនដឹង​មូលហេតុ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នា​ក់បាន​ដុតបំផ្លាញ​រថយ​ន្ត​មួយគ្រឿង​នៅ​ថ្ងៃទី​០៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩ ​និង​២៥​នាទី ត្រង់ចំនុច​ខាងមុខ​ព្រះស័ក្កមុនី​ចេ​តី​យ៍ ស្ថិតនៅ​មហាវិថី ព្រះមុនីវង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

    រថយន្ត​មួយគ្រឿង​ដែល​ត្រូវ​ម្ចាស់​វា​ដុត​ម៉ាក NISSAN NAVARA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N -7053​។ ​អ្នក​ដុត​ឈ្មោះ សំ ណា​រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ម្ចាស់​រថយន្ត​)​។​

    បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ បាន​ចាប់ខ្លួន​បញ្ជូនមក អធិការដ្ឋាន ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​បន្ត​៕

adverise with khmeread

មតិយោបល់