adverise with khmeread Tzuyu

បុរសៗ​ឥណ្ឌា​មិនដែល​ចូលចិត្ត Kpop ទេ តែ​ឥឡូវ​កំពុង​លង់​សម្រស់ Tzuyu មកពី​ក្រុម TWICE

    ​ក្រុម​តារាចម្រៀង​ស្រី​កូរ៉េ TWICE កំពុង​សម្លាប់​ចិត្ត​បុរស​ជុំវិញ​ពិភពលោក ហើយ​អ្នក​ដែល​មិនមែនជា​អ្នក​គាំ​វិស័យ Kpop កូរ៉េ​ក៏​មិនអាច​ទ្រាំ​លង់​ស្នេហ៍​របស់​នាង Tzuyu ដែរ​។​

​    ​ក្នុង​រូបភាព​ជាច្រើន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ក្នុងប្រទេស​ឥណ្ឌា​បង្ហាញ​ពី​រូបនាង Tzuyu ដ៏​មាន​មន្ត​ស្នេហ៍​ល្បី​ពេញ​អន​ឡាញ ជាពិសេស​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។ អ្នកគាំទ្រ​ម្នាក់​បានកត់សម្គាល់​ឃើញ​នាង Tzuyu ត្រូវបាន​គេ​ផុស​ពេញ Twitter និង Facebook ក្នុងប្រទេស​ឥណ្ឌា​។​

​    ​ក្នុង​ផុស​ទាំងអស់នោះ​ប្រើ​ភាសា​តា​មិ​ល​គឺ​ភាគច្រើន​និយាយ​ដោយ​ឥណ្ឌា​ខាងត្បូង​និង​ស្រីលង្កា​។ តំបន់​ទាំងពីរ​នេះ​មិនសូវ​ជា​ស្គាល់​និង​មាន​អ្នកគាំទ្រ Kpop នោះទេ ប៉ុន្ដែ​ឥឡូវ​ឥណ្ឌា​ហាក់បីដូច​ចាប់ផ្ដើម​គាំទ្រ​ពួកគេ​ច្រើន​ហើយ​។​

​    ​ខាងក្រោម​នេះ​ជា​ភ័ស្ដុតាង បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់