adverise with khmeread 1

លក់​ផ្លែ​ដូង​សោះ​...មាន​អាយ​ឌី ​អាយកូម ​២​ គ្រឿង​សៀតចង្កេះ​

    ភ្នំពេញ ៖ បុរស​លក់​ផ្លែ​ដូង​ម្នា​ក់មាន​អាយ​ឌី​ និង​អាយកូម​ ពីរ ​គ្រឿង​សៀតចង្កេះ ត្រូវ​ប៉ូលិស​ដកហូត​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​០៨ វិច្ឆិកា​២០១៦ ​វេលា​ម៉ោង ០៧​ នេះ​ដើម្បី​សាកសួរ​បន្ត​។​

    ប៉ូលិស​និយាយថា ខណៈពេល​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​អូឡាំពិក​ បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន លុះ​មកដល់​ចំណុច​មុខ​វត្ត​មហាមន្ត្រី​ផ្លូវ​ព្រះសីហនុ ​ក៏​បានឃើញ​អ្នកលក់​ដូង​ម្នាក់​កំពុង​អង្គុយ​ផឹកស្រា​បៀរ​នៅ​ចិញ្ចើមផ្លូវ​ដោយ​ទុក​រទេះ​ដូង​នៅលើ​ទ្រូងផ្លូវ​បណ្តាលឱ្យ​ស្ទះផ្លូវ​។​

    ពេលនោះ​កម្លាំង​ប៉ូលិស​ក៏បាន​ប្រាប់​ឱ្យ​គាត់​អូស​រទេះ​ចេញ​តែ​គាត់​មិន​ស្តាប់ បន្ទាប់មក​បានឃើញ​គាត់​មាន​វិទ្យុទាក់ទង​ចំនួន​ ពីរ ​គ្រឿង​សៀត​នៅ​ចង្កេះ​កម្លាំង​ប៉ូលិស​ក៏​សុំ​ធ្វើការ​ត្រួតពិនិត្យ​ដកហូត​យកមក​ប៉ុស្តិ៍​ដើម្បី​បញ្ចូនទៅ​អធិការ​ប៉ូលិស​ខណ្ឌចំការមន​ចាត់ការ​បន្ត​។​

    សម្ភារៈ​ដកហូត​រួមមាន វិទ្យុទាក់ទង​ចំនួន​ ពីរ​ គ្រឿង ម៉ាក​Motorola MTX2500 មួយ​នឹង​ម៉ាក Motorola  GP300 មួយ ម្ចាស់​វិទ្យុទាក់ទង​មាន ឈ្មោះ​ អ៊ូច វៃ ភេទ​ប្រុស​ អាយុ៣៨​ឆ្នាំ​ជនជាតិខ្មែរ​ស្នាក់នៅ​មិន​ពិតប្រាកដ មុខរបរ​លក់​ដូង​អូស​រទេះ៕

adverise with khmeread

មតិយោបល់