adverise with khmeread Untitled 1

David Ospina របស់ Arsenal ប្រាប់​ពី​របៀប​ដែល​គាត់​ជួយ​រៀបចំ​ឱ្យ James Rodriguez បាន​ទាក់ទង​ស្រឡាញ់​ប្អូនស្រី​ខ្លួន​

    ​David Ospina បាន​ពិភាក្សា​នៅក្នុង​ទូរទស្សន៍ Fox Sports កាលពី​ចុង​សប្តាហ៍ ហើយ​អ្នកចាំទី​របស់​កាំភ្លើង​ធំ Arsenal រូបនេះ​បាន​និយាយ​អំពី​សាមគ្គីភាព​ដ៏​ខ្លាំងក្លា​របស់​គ្រួសារ​គាត់​។​

​    ​ប្អូនស្រី​របស់ Ospina នាង Daniela បាន​រៀបការ​ជាមួយនឹង​ខ្សែបម្រើ​អធិរាជ​ស Real Madrid កីឡាករ James Rodriguez ។​

​    ​ទាំង Ospinas និង Rodriguezs អ្នក​ទាំងពីរ​គឺ​សុទ្ធសឹង​មកពី​ប្រទេស​កូ​ឡុំ​ប៊ី ទោះជា​យ៉ាងណាក្តី David និង James មិន​ធ្លាប់​ស្គាល់​ទៅវិញទៅមក​ពីមុនមក​នោះឡើយ​។​

​    ​ហើយ​អ្នកចាំទី​របស់ Arsenal បាន​ពន្យល់​ទៅ​អ្នកសារព័ត៌មាន​ថា "James បាន​ចាក​ចេញពី​កូ​ឡុំ​ប៊ី ពេលដែល​គាត់​មាន​វ័យ​ក្មេងខ្ចី​នៅឡើយ​។ ខ្ញុំ​មិន​ធ្លាប់​មានឱកាស​ដើម្បី​ជួប​គាត់​នៅពេល​នោះឡើយ​"​។​

​    ​របៀប​ដែល​គាត់​ជួយ​ពួកគេ​ទាំងពីរ​ស្រឡាញ់គ្នា​!!!

​    ​David Ospina បានបង្ហាញ​បន្ថែមទៀតថា ពេលដែល James កំពុង​ចាប់ផ្តើម​ណាត់ជួប​ប្អូនស្រី​របស់ខ្លួន គ្រួសារ​របស់គាត់​ពុំបាន​ឯកភាព​ទាំងស្រុង​ទេ​។ លើសពីនេះទៅទៀត គាត់​ជឿជាក់ថា គាត់​ត្រូវ​ដុះខាត់ James ដើម្បីឱ្យ​គាត់​អាច​យកឈ្នះ​បេះដូង​នៃ​គ្រួសារ​របស់គាត់​ជាមុនសិន​។​

​    ​Ospina បាន​បន្តទៀតថា "​បន្ទាប់មក​ប្អូនស្រី​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​នាង​កំពុងមាន​ទំនាក់ទំនង​ជាមួយនឹង​កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​ម្នាក់​។ ខ្ញុំ​មាន​ការជួយជ្រោមជ្រែង​ជាច្រើន ដោយសារតែ​ចាស់ទុំ​ក្នុងផ្ទះ​ម្នាក់​មិន​យល់ស្រប​នោះឡើយ​។ ខ្ញុំ​បាន​និយាយថា ត្រូវ​តាំងចិត្ត​ឱ្យ​ស្ងប់​សិន ព្រោះ​អ្វីៗ​ត្រូវបាន​រៀបចំ​រួចហើយ​។ James បាន​លួច​បេះដូង​ប្អូនស្រី​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ជួយ​ដើម្បី​ទទួលយក​គាត់​ចូលទៅក្នុង​គ្រួសារ​"៕

adverise with khmeread

មតិយោបល់