Cristiano ronaldo real madrid renewal 188ugb36vtgp31qyjh3f1k4jc1

Cristiano Ronaldo អត់​ទាន់​ចង់​គិត​រឿង​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ទេ​

    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo មិនទាន់​គិត​អំពី​ការចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​នោះឡើយ បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​រយៈពេល​ប្រាំ​ឆ្នាំ​នៅឯ​អធិរាជ​ស Real Madrid ។​

​    ​Ronaldo គឺជា​អ្នក​បង្ហាញខ្លួន​ឱ្យ​ប្រទេស​របស់ខ្លួន​ច្រើនជាងគេ​បំផុត និង​ជា​អ្នករក​គ្រាប់​បាន​ច្រើន​ដាច់​គេ ហើយក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​បានឈ្នះ​ពានរង្វាន់​ធំ​ជា​លើកដំបូង​នៅឯ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អឺរ៉ុប Euro 2016 កាលពី​ខែកក្កដា​។​

​    ​ម្ចាស់​ពានរង្វាន់ Ballon d'Or ចំនួន​បី​សម័យកាល​រូបនេះ បាន​ភ្ជាប់​និស្ស័យ​របស់ខ្លួន​ជាមួយនឹង​អធិរាជ​ស​រហូតដល់​គាត់​មាន​វ័យ ៣៦​ឆ្នាំ ប៉ុន្តែ​គាត់​មិនបាន​ពិចារណា​ទៅលើ​ការផ្តោត​តែ​លើ​វិស័យ​បាល់ទាត់​ក្នុង​ក្លឹប​តែមួយគត់​នោះឡើយ​។​

​    ​Ronaldo បាន​បញ្ជាក់ថា "​បន្ទាប់​ពីអ្វី​បានកើត​ឡើង​នៅឯ Euro ខ្ញុំ​បាន​ផ្ញើ​សារ​ដ៏​ជាក់លាក់​មួយ​។ ខ្ញុំ​គិតថា​ព័រ​ទុ​ហ្គា​ល់​ស័ក្តិសម​នឹង​ឈ្នះ​ពាន​មួយ​នេះ​។ ចាប់តាំងពី​ខ្ញុំ​មាន​អាយុ ១៨​ឆ្នាំ ខ្ញុំ​បាន​លេង​ឱ្យ​ព័រ​ទុយ​ហ្គា​ល់ ហើយ​ចាប់តាំងពី​ពេល​នោះមក ខ្ញុំ​ត្រូវបាន​គេ​តែងតាំង​ជា​ប្រធាន​ក្រុម ខ្ញុំ​បាន​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​ចូល​ទៅកាន់​កម្រិត​ខ្ពស់​ថ្មី​មួយ​។ ទេ ខ្ញុំ​មិន​រំពឹង​គិតពី​ការចូលនិវត្តន៍​ភ្លាមៗ​ពី​បាល់ទាត់​អន្តរជាតិ​នោះឡើយ​"៕

មតិយោបល់