adverise with khmeread Untitled 1

កើត​បាតុភូត​ចម្លែក​ព្រឹក​មិញ​នៅ​ជប៉ុន​! ផ្លូវថ្នល់​នៅ​សុខ​ប្រែ​ក្លាយទៅជា​អន្លង់​យក្ស​

    ​យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា អន្លង់​យក្ស​មួយ​បាន​លេចឡើង​នៅ​ចំ​កណ្តាល​ទីក្រុង​ជប៉ុន​ដ៏​មមាញឹក​មួយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​នេះ ដោយ​លេប​ត្របាក់​ផ្នែក​មួយ​នៃ​ផ្លូវ​ដែលមាន​៥​គន្លង ក្បែរ​ស្ថានីយ៍​រថភ្លើង​ដ៏​សំខាន់​មួយ​។ 

​    ​អន្លង់​យក្ស​ទំហំ​ប្រហែល ២០ គុណ ១៥ ម៉ែត្រ​បានធ្វើ​គេ​មើលឃើញ​ដល់​គ្រឹះ​អគារ​ក្បែរៗ​នោះ​នៅ​ផ្លូវ​ប្រសព្វ​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង​ហ្វ៊ូ​គូ​ស៊ី​ម៉ា ដោយ​បង្កឱ្យមាន​ការបារម្ភ​ថា​ផ្លូវ​នោះ​អាច​នឹង​បាក់​ខ្លាំង​ថែមទៀត​។ 

​    ​វីដេអូ​ទូរទស្សន៍​មួយ​បានបង្ហាញ​គន្លង​ផ្លូវ​ចំនួន ២ ដាច់ដោយឡែក​ពីគ្នា​កំពុង​ញែក​ដាច់ពីគ្នា ខណៈដែល​ថ្នល់​កៅស៊ូ​កំពុង​ស្រុត​ចុះក្រោម​នៅក្បែរ​ស្ថានីយ៍​រថភ្លើង ហា​កាតា (Hakata) នៅ​ម៉ោង​ប្រហែល ៥ ព្រឹក​ថ្ងៃ​អង្គារ​។ 

​    ​បុរស​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍ NHK ថា "​ព្រឹក​ឡើង​មេឃងងឹត​ណាស់ ហើយ​ការចាប់អារម្មណ៍​ដំបូង​របស់ខ្ញុំ​គឺ ផ្លូវ​កំពុង​ស្រុត​មែន​ទេ​?​។ ពេល​ខ្ញុំ​ឃើញ​វា អន្លង់​ពីរបាន​កើតឡើង​រួចជាស្រេច​ទៅហើយៗ​វា​បាន​បន្ត​រីកធំឡើងៗ​"​។ 

​    ​អន្លង់​នេះ​កាន់តែ​រីកធំឡើង​រហូតដល់​ជិត​ដល់​ថ្ងៃត្រង់​នៅ​ជប៉ុន ហើយ​មាន​ជម្រៅ​ប្រហែល​អគារ​កម្ពស់ ២ ជាន់ និង​មានទឹក​ពេញ​អន្លង់​ដោយសារ​ធ្លាយ​បំពង់​ទុយោ​នៅ​ខាងក្រោម​នោះ​៕

 ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់