adverise with khmeread Index

Alexis Sanchez អាច​នឹង​ត្រឡប់​មកជួយ​ក្រុម​កាំភ្លើង​ក្នុងជំនួប​ជាមួយ​ក្រុម Stoke សប្តាហ៍​នេះ​

លោក Arsene Wenger បាន​បង្ហើប​ឲ្យ​ដឹង​បន្ទាប់​ការប្រកួត​ជាមួយ​ក្រុង​ហង្ស​ក្រហម Liverpool ថា ខ្សែប្រយុទ្ធ​របស់​ក្រុម Arsenal កីឡាករ Alexis Sanchez អាច​នឹងចូលរួម​ជាមួយ​ក្រុម​វិញ​ក្នុង​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​នៅពេល​ពួកគេ​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម​រឹង​ក្នុងផ្ទះ Stoke​។​

​គ្រូបង្វឹក​រូបនេះ​បានទទួល​ស្គា​ស់​ថា គាត់​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​រូបនេះ ដែល​រូបគេ​បាន​រងរបួស​តាំងពី​ខែវិច្ឆិកា​មកម្ល៉េះ ប៉ុន្តែ​គាត់​នឹងមាន​ឱកាស​ក្នុង​ការប្រកួត​ថ្ងៃអាទិត្យ​នេះ​។​

​លោក Wenger បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​យប់​ថ្ងៃ​ពុធ​ថា "​ឥឡូវនេះ ខ្ញុំ​នឹងមាន​ការប្រុងប្រយ័ត្ន​។ គាត់​នឹងមាន​ឱកាស​នៅ​រួម​ដំណើរ​ជាមួយ​ក្រុម​សម្រាប់​ការប្រកួត​ថ្ងៃអាទិត្យ​នេះ​។
​គាត់​នឹងធ្វើ​តេស្ត​ច្បាស់លាស់​មួយ​នៅ​ថ្ងៃ​សៅរ៍ ហើយ​ថ្ងៃ​សុក្រ​និង​សៅរ៍​គឺជា​ថ្ងៃ​សំខាន់​ចំនួន ២ សម្រាប់​គាត់​។ វា​មិនមែន​ថា​មិនអាច​ទៅរួច​នោះទេ ដែលថា​គាត់​នឹងចូលរួម​"៕​

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់