adverise with khmeread 1

ព័ត៌មាន​បន្ថែម​ស្តីពី​ធ្លាយ​ធុង​ហ្គាស​រោងចក្រ​ផលិត​ទឹកកក​ម្មករ​ ២​ នាក់​សន្លប់

    ភ្នំពេញ ៖ ធុង​ហ្គាស​រោងចក្រ​ផលិត​ទឹកកក ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងមុខ​ផ្សារ PC សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​បែកធ្លាយ​ឆាបឆេះ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ នៅក្នុង​ផ្សារមានការភ្ញាក់ផ្អើល នា​វេលា​ម៉ោង​៩​ និង​៤០​នាទី​ព្រឹក ថ្ងៃទី៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ  រាជធានី​ភ្នំពេញ។​

    មន្ត្រីប៉ូលិស​បង្ការ​អគ្គិភ័យ​បាន​បញ្ជាក់ថា ករណីនេះ​បាន​បណ្តាលឱ្យ​កម្មករ ២​ នាក់ សន្លប់​បាត់ស្មារតី នៅពេល​ចូលទៅ​បិទ​ធុង​ហ្គាស ដែល​បែកធ្លាយ​នោះ ហើយ​ត្រូវបាន​បញ្ជូន​ភ្លាម​ទៅកាន់​មន្ទីរពេទ្យ​។​

    កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ បាន​ជួយ​អន្តរាគមន៍​ហើយ ដោយបាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ ៣ ​គ្រឿង​ទៅ​ជួយ​បាញ់​ពន្លត់៕

adverise with khmeread

មតិយោបល់