adverise with khmeread Untitled 1

ព័ត៌មាន​បន្ថែម​ស្តីពីបុរសដុតបំផ្លាញ​រថយន្ត​ខ្លួនឯងឆេះ​ខ្ទេច​ ដោយសារញៀនថ្នាំហួស​កម្រិត (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារតែញៀន​ថ្នាំខ្លាំង​ពេក​ខណៈ​កំពុងតែ​បើករថយន្ត​ម៉ាក Nissan Navara ស្រាប់តែ​ឈប់​រួច​យក​ដប​សាំង​ដែល​ទិញ​ទុក​៥​ទៅ​៦​ដប​យកមក​ចាក់​ស្រោច​ត្រង់​បាំង​ក្រោយ​រួច​យក​ដែកកេះ​មក​កេះ​ដុត​ឆេះ​សន្ធោរ​សន្ធៅ​នៅ​ខាងកើត​ព្រះស័ក្កមុនី​ចេ​តី​យ៍​បង្ក​ជាកា​ភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច​មូលដ្ឋាន ​និង​ក្រុម​សន្តិសុខ​ធនាគារ​បាន​យក​បំពង់​ពន្លត់​មក​បាញ់​ពន្លត់​ទាន់ពេល​កាលពី​វេលា​ម៉ោង​០៩ ​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ​នៅ​ផ្លូវ​មុនី​វង្ស​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

    សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យដឹងថា​ជន​ញៀន​ថ្នាំ​ដែល​ដុតបំផ្លាញ​រថយន្ត​ខ្លួនឯង​នោះ​ឈ្មោះ​ សំ សារ៉េត ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំមាន​ទីលំនៅ​ខេត្តមណ្ឌលគិរី និង​បាន​មកលេង​ភ្នំពេញ​រយៈពេល​៤​ទៅ​៥​ថ្ងៃ​មកហើយ​ និង​ជិះ​រថយន្ត​ម៉ាក ​Nissan Navara ពណ៌​ខ្មៅ​២​បាំង​ពាក់​ស្លា​ភ្នំពេញ​ 2N-7053​។​

    ប្រភពព័ត៌មាន​ពី​អ្នកដំណើរ​ដែល​នាំគ្នា​ឈប់​យានយន្ត​មើល​ហេតុការណ៍​នោះបានឱ្យ​ដឹងថា នៅវេលា​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ Navara តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ពី​ជើង​ទៅ​ត្បូង​។ លុះ​ទៅដល់​ខាងមុខ​ព្រះស័ក្កមុនី​ចេ​តី​យ៍​ស្រាប់តែ​បើក​ចូល​ចំណែក​ផ្លូវ​ខាងឆ្វេង​ដៃ​ហើយ​បាន​ឈប់​រថយន្ត​បើក​ឃ្លប់​ខាងក្រោយ​យក​ដប​សាំង​ដែល​ច្រក​ដាក់​នឹង​ដប​ទឹក​សុទ្ធ​៤​ទៅ​៥​ដប​យកមក​ចាក់​ស្រោច​ឃ្លប់​ខាងក្រោយ​រួច​កេះ​ដែក​ កេះ​ដុត​បណ្តាលឱ្យឆេះ​សន្ធោរ​សន្ធៅ​បង្ក​ជាកា​ភ្ញាក់ផ្អើល​តែម្តង​។​

    ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ​ក្នុង​ហេតុការណ៍​នោះដែរ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រ​ញ៉ាប់​មក​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ឱ្យ​ក្រុម​សន្តិសុខ​ធនាគារ​វឌ្ឍនៈ​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​អស់​ជាច្រើន​បំពង់​ទើប​រលត់​ជា​ស្ថាពរ​វិញ​ផងដែរ ហើយ​ចំណែក​អ្នកបើកបរ​បង្ក​អគ្គីភ័យ​រូបនោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​មកកាន់​ប៉ុស្តិ៍​វត្តភ្នំ​ដើម្បី​សួរនាំ​រឿងហេតុ​ផងដែរ​។​

    នៅក្នុង​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​ បុរស​ដែល​បាន​ដុត​រថយន្ត​ចោល​នោះបាន​ប្រាប់​សមត្ថកិច្ច​ថា ​រថយន្ត​នោះ​ជា​រថយន្ត​របស់គាត់ ហើយ​គាត់​មាន​ទីលំនៅ​ខេត្តមណ្ឌលគិរី​បានមក​ភ្នំពេញ​នេះ​រយៈពេល​៤​ទៅ​៥​ថ្ងៃ​មកហើយ​ដោយ​ស្នាក់​នៅផ្ទះ​បងប្អូន​ខ្លះ​ និង​ខ្លះទៀត​ស្នាក់​នៅផ្ទះ​មិត្ត​ភក្ដិ។​

    បុរស​រូបនោះ​បាន​បន្ត​ទៀតថា ​មូលហេតុ​ដែល​ធ្វើឱ្យ​គាត់​ដុត​រថយន្ត​ខ្លួនឯង​ចោល​នោះ​មកពី​គាត់​ញៀន​ថ្នាំញៀន​ខ្លាំងពេក​ពីព្រោះ​អី​គាត់​បាន​ចូល​សណ្ឋាគារ​លេង​ថ្នាំ​តែ​គាត់​សប្បាយ​ភ្លេចភ្លាំង​អស់ហើយ​ដោយ​គ្រាន់តែ​ចាំ​ថា​គាត់​បាន​ទិញ​សាំង​ដប​៤​ទៅ​បដ​ដាក់​គូទ​ឡាន​ពេលមកដល់​កន្លែងកើតហេតុ​នេះ​ចង់​ដុត​រថយន្ត​គាត់​ចោល​តែម្តង​។​

    ពាក់ព័ន្ធ​នឹង​អ្នកញៀន​​ថ្នាំ​ដុត​រថយន្ត​ខ្លួនឯង​ចោល​នោះ​ លោក​មេ​ប៉ុស្តិ៍​វត្តភ្នំ​បានបញ្ជាក់​ថា ​បុរស​ម្ចាស់​រថយន្ត​រូប​នោះបាន​បញ្ជូនទៅ​សួរនាំ​នៅ​អធិការ​ប៉ូលិស​ខណ្ឌដូនពេញ​។ ​ចំណែក​រថយន្ត​ដែល​ឆេះ​ស្ទើរ​អស់​នោះបាន​ស្ទូច​យកទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ទី​២​នៅ​ខាងក្រោយ​វាំង​ដើម្បី​ចាត់ការ​បន្តទៀត​៕​

 

adverise with khmeread

មតិយោបល់