adverise with khmeread Medittate

ព្រះសង្ឃ​ទី​បេ​តិ៍​បកស្រាយ​រឿង​តាំងសមាធិ គឺ​មិនចាំបាច់​ទាល់តែ​អារម្មណ៍​ស្ងប់​ទើប​ធ្វើ​បានទេ សំខាន់ កុំ​ឱ្យតែ​ភ្លេច​ដកដង្ហើម​ទៅ​គឺ​បាន​ហើយ

​    ​មានការ​យល់ច្រឡំ​ជាច្រើន​អំពី​ការធ្វើ​សមាធិ ដែល​បញ្ហា​នេះ​បាន​នាំឱ្យ​ព្រះសង្ឃ​នៅ​តំបន់​ទី​បេ​តិ៍​គឺ​ព្រះ​តេជគុណ Mingyur Rinpoche ចង់​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​។ បញ្ហា​ធំជាងគេ​នោះ​ជា​អ្វី​? អ្នក​មិនចាំបាច់​ប្រើពេល​វេលា​យូរ​នោះទេ​ដើម្បី​បាន​ផលប្រយោជន៍​ពី​ការតាំង​សមាធិ​។​

​    ​យើង​មាន​សមត្ថភាព​ចូលរួម​ក្នុងការ​អនុវត្តន៍​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។ គន្លឹះ​ការតាំង​សមាធិ​នោះ​គឺ ការផ្តោត​ទៅលើ​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ក្បាល​របស់​ពួកយើង​។ ជំនួស​ឱ្យ​ការព្យាយាម​ប​ង្ឃាំ​ង​ការគិត​និង​អារម្មណ៍​របស់​អ្នក ខណៈ​កំពុង​ធ្វើ​សមាធិ ព្រ​តេជគុណ Rinpoche មាន​សង្ឃដីកា​ថា អ្នក​គួរ​ទោរទន់​ទៅរក​អ្វីមួយ​ដែល​ព្រះអង្គ​ហៅថា "​ចិត្ត​របស់​ស្វា​" ឬ ជជែក​ឥត​ឈប់​ក្នុង​ក្បាល​របស់​អ្នក​។​

​    ​តេជគុណ​បាន​ពន្យល់ថា វិធី​ដ៏​ល្អ​បំផុត​ដើម្បី​តាំងសមាធិ​នោះ​គឺ​ត្រូវ​ស្គា​ល់ពី​ដង្ហើម​របស់​អ្នក ខណៈ​អ្នក​ដកដង្ហើម​ចេញចូល​។ បើទោះបីជា​ការគិត​ជាច្រើន​ប្រហែលជា​ជ្រៀតចូល​ក្នុង​ចិត្ត​របស់​អ្នក អ្នក​នៅតែ​អាច​តាំងសមាធិ​បាន​ដដែល​។​

​    ​តេជគុណ Rinpoche បាន​មាន​សង្ឃដីកា​ថា "​ដរាបណា​អ្នក​មិន​ភ្លេច​ដង្ហើម​របស់​អ្នក នោះ​អ្វីៗ​គឺ​នៅតែ​ល្អ​។ អ្នក​មិនត្រូវ​ការផ្តោត​ខ្លាំងពេក​នោះទេ​។ គ្រាន់តែ​ដឹង​ពី​ការដកដង្ហើម​របស់​អ្នក​ទៅបាន​ហើយ​"​។​

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ពន្យល់​ដ៏​ក្បោះក្បាយ​របស់​ព្រះ​តេជគុណ​៕

 

adverise with khmeread

មតិយោបល់