Untitled 1

ឃាត់​ស្ត្រី​ ២ ​នាក់​លេងល្បែង​ឆ្នោត​កន្ទុយលេខ​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌដូនពេញ​បា​នប​ង្រា្ក​ប​ករណី​លេង​ល្បែង​ស៊ីសង​ខុសច្បាប់ (​កត់​កន្ទុយលេខ​) មួយ​លើក​នៅ​ចំណុច ច្រក​ឌឿងហែម​ គីម ស៊ឺ​ង ផ្លូវ​លេខ១៤៤ ​ភូមិ​៧ ​សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ កាលពី​រសៀល​ថ្ងៃទី​៧ ​វិច្ឆិកា​ ២០១៦។​

    ប៉ូលិស​និ​យា​យ​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ជា ប៊ុន​ណាត ភេទ​ស្រី ​អាយុ៦៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ១២២E2Z ផ្លូវ​លេខ​១៣០ ​សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​អ្នកទទួល​កត់​ឆ្នោត​)​ និង​២-​ឈ្មោះ អ៊ឹង ​ស្រីមុំ ភេទ​ស្រី ​អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣៥ ផ្លូវ លេខ​១៤៤ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​រួមមាន​ លុយ​អាមេរិក​១៨១$,​​លុយ​ខ្មែរ ​១.៣៥០.០០០​ រៀល​, ម៉ាស៊ីន​ហ្វាក់​ចំនួន​,​ ម៉ាស៊ី​ន​គិត​លេខ​ចំនួន២,​ ក្រដាស់​កត់​ភ្នាល់​លេខឆ្នោត​មួយចំនួន​,​ ក្រដាស់​ចេញ​លទ្ធផល​ឆ្នោត​មួយ​ដុំ ​និង​ទូរ​សព្ទ​ដៃ​ចំនួន​២​គ្រឿង​៕

មតិយោបល់