Unnamed %282%29

វ៉ៃខ្នោះ​មនុស្ស​ប្រុស​ស្រី ​១២​ នាក់​កំពុង​សេព​ថ្នាំញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌចំការមន បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ទួល​ទំពូង​១​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ត្រង់ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូ​វ៤៧៨​ កែង​១២៣ ​ក្រុម៣ ភូមិ១ សង្កាត់ទួល​ទំពូង​១​ ខណ្ឌចំការមន ឃាត់​មនុស្ស​ប្រុស​ស្រី ​១២ ​នាក់​កំពុង​ពពាក់ពពូន​សេព​ថ្នាំញៀន​កាលពី​ព្រឹក​ថ្ងៃទី​៨​ វិច្ឆិកា​នេះ។

    ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហ៊ាង ថា​រ៉េត អធិការរង ប្រើប្រាស់​កម្លាំង ៣២ ​នាក់ ជា​លទ្ធផល កម្លាំងចម្រុះ​បាន​ឃាត់ខ្លួន​មនុស្ស ១២​នាក់ (​ស្រីម្នាក់​) ​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​សាកសួរ​បន្ត៕


មតិយោបល់