Airasia sr phuket %286%29

AirAsia បើកជើងហោះហើរដែលធ្វើដំណើរត្រង់ Siem Reap-Phuket

សៀមរាប - ៧ វិច្ឆិកា ២០១៦៖ Thai AirAsia បានសម្ពោធ​ជើង​ហោះហើរ​ថ្មី​របស់​ខ្លួន​ដោយ​ធ្វើ​ដំណើរ​ត្រង់​ពី សៀមរាប​ ទៅ​ ភូគេត ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​​ដំបូង​គេ​ និង​តែ​មួយ​គត់​ដែល​ធ្វើ​ប្រតិបត្តិ​ការ​លើ​ផ្លូវ​ហោះ​ហើរ​នេះ។ ​ធ្វើ​ដំណើរ​យ៉ាង​ងាយ​ស្រួល​ទៅ​កាន់​ទិសដៅ​ពោរពេញ​ដោយ​ការ​កម្សាន្ត​មួយ​របស់​ពិភពលោក​ ហើយ​ក៏​​ត្រៀម​​ស្វាគមន៍អ្នក​ដំណើរ​ដែល​មក​កាន់​ខេត្ត​សៀម​រាប​ផងដែរ។ ជើង​ហោះ​ហើរ​ថ្មី​លេខ FD630 ភូគេត-សៀមរាប និងលេខ FD631 សៀមរាប-ភូគេត ដែល​ដំណើរ​ការ​ដោយ​យន្ត​ហោះ Airbus A320s ថ្ងៃនេះ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ។​

AirAsia ពេល​នេះ​ដំណើរ​ការ​ជើង​ហោះ​ហើរ​ពី​ សៀមរាប ប្រទេស​កម្ពុជា​ទៅ​កាន់​ទិសដៅ​ធ្វើ​ដំណើរ​ចំនួន​ ២ នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ធ្វើ​ដំណើរ​ពី​ សៀមរាប-បាង​កក (អាកាសយានដ្ឋាន​ដនមឿង) ២ ជើង​រាល់​ថ្ងៃ និង សៀមរាប-ភូគេត ១ ជើង​រាល់​ថ្ងៃ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ៖ www.airasia.com

**END**

កាល​វិភាគជើង​ហោះហើរ​សម្រាប់ ភូគេត (HKT) - សៀមរាប (REP)

ទិសដៅ

ជើង​ហោះ​ហើរ​

ចេញដំណើរ

មកដល់

ចំនួនជើងហោះហើរ

សៀមរាប-ភូគេត

FD ៦៣១

៨ៈ៤០

១០ៈ០៥

រាល់​ថ្ងៃ

ភូគេត-សៀមរាប

FD ៦៣០

៦ៈ២០

៧ៈ៤៥

រាល់​ថ្ងៃ

 

មតិយោបល់