adverise with khmeread 15008103 1170523403034533 2136502126 o

កម្មករ​ម្នាក់​ឆក់​ចរន្តអគ្គិសនី​ស្លាប់​នៅ​ការដ្ឋាន​សំណង់​

    ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់​រងគ្រោះ​ដល់​ស្លាប់​ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​ស្លាប់​​កើតហេតុ វេលា​ម៉ោង​១០​ និង​៣០​នាទី​ ថ្ងៃទី​៧ ​វិច្ឆិកា២០១៦​ នៅ​សំណង់​ផ្ទះល្វែង​ផ្លូវ​បេតុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ​ កៅ វិចិត្រ ភេទ​ប្រុស ​អា​យុ២៧​ឆ្នាំ​ មុខរបរ​កម្មករសំណង់​ខាងលើ​ស្រុកកំណើត​ភូមិ​រកា​ ឃុំ​អង្គ​តា​សូរ ​ស្រុក​ស្វាយជ្រុំ​ ខេត្តស្វាយរៀង​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​លើ​អ​ន្ទា​រ​ដែក​រៀបចំ​កន្លែងធ្វើកា​រ ចៃដន្យ​លើក​ប៉ះ​ត្រូវ​ខ្សែភ្លើង​មាន​ស្នាម​ដាច់​រលាត់​បណ្តាល​ឱ្យ​ឆ្លង​ឆក់​ដួលសន្លប់​រួច ​ត្រូវបាន​កម្មករ​ធ្វើការ​ជាមួយគ្នា​ដឹក​ទៅ​មន្ទីរពេទ្យ​លោកសង្ឃ​គ្រូពេទ្យ​ពិនិត្យ​ស្លាប់បាត់​ហើយ៕​

adverise with khmeread

មតិយោបល់