31

ក្មេងប្រុស​អាយុ ៨ ឆ្នាំ​យល់សប្តិ​ឃើញ​ខ្មោច​ដូនតា​ប្រាប់​ឱ្យ​រៀបការ​ជា​ប្រញាប់ ហើយ​រូបគេ​បែរជា​ជ្រើសរើស​ស្ត្រី​អាយុ ៦១ ឆ្នាំ​!

    ​នេះ​គឺជា​ស្ត្រី​ចំណាស់​វ័យ ៦១ ឆ្នាំ និង​ក្មេងប្រុស​វ័យ ៨ ឆ្នាំ​ទើបតែ​រៀបការ​ជាមួយគ្នា​។​

​    ​តាម​សេចក្តីរាយការណ៍​ក្មេងប្រុស​អាហ្វ្រិក​ខាងត្បូង​រូបនេះ​បាន​ប្រាប់​ម្តាយ​ថា​យល់សប្តិ​ឃើញ​ព្រលឹង​ដូនតា​ឱ្យ​រៀបការ​។ ម្ដាយ​របស់គាត់​ជឿ​ខ្លាំងណាស់​ខាង​អប្បិយ​ជំនឿ​។​

​    ​គ្រួសារ​របស់​ក្មេងប្រុស​នោះបាន​ចំណាយ​ប្រាក់​ច្រើនជាង ៦០០ ដុល្លារ​ទៅលើ​កូនក្រមុំ និង​ចំណាយ​ជាង ១.២០០ ដុល្លារ​លើ​ពិធីមង្គលការ​។​

​    ​ក្មេងប្រុស Sanele បានជ្រើសរើស​កូនក្រមុំ​ចាស់​ជាង​ខ្លួន​របស់គាត់​ឈ្មោះ Helen ដោយសារ​គាត់​ស្រឡាញ់​ស្ត្រី​នេះ​អស់ពី​បេះដូង​មែន​។​

​    ​ដោយសារ​ជា​គ្រួសារ​របស់​មិត្តភក្តិ លោកស្រី Helen ក៏បាន​យល់ព្រម​រៀបការ​ជាមួយនឹង​ក្មេងប្រុស​នោះ បើទោះជា Helen ធ្លាប់​រៀបការ​និង​មានកូន ៥ នាក់​ក៏ដោយ​។​

​    ​ខណៈដែល​មហាជន​មានការ​ភ្ញាក់ផ្អើល គ្រួសារ​កូនក្រមុំ​កូនកំលោះ​បាន​ទ​ទួ​ច​ថា​វា​គឺជា​និមិត្តរូប​បរិសុទ្ធ​មួយ​។ ហើយ​ជាធម្មតា​វា​ធ្វើឡើង​ដើម្បីឱ្យ​សាច់ញាតិ​ដែល​ចែក​ឋាន​ទៅ​មាន​សេចក្ដីសុខ​។​

​    ​ពួកគេ​មិន​ចុះ​អ៊ី​តា​ស៊ីវិល​នោះទេ ប៉ុន្ដែ​ក្មេងប្រុស​នោះបាន​ទទួល​ការ​ថើប​មាត់​ពី​កូនក្រមុំ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់