Ar 161109424

ទេពធីតាលក់បន្លែនេប៉ាល់ចង់ក្លាយជាតារាបង្ហាញម៉ូត ក្រោយល្បីលើបណ្តាញសង្គមឥតដឹងខ្លួន

    នៅចាំទេពធីតាលក់បន្លែ ដែលត្រូវបានគេលួចថតពេលនាងលក់បន្លែនៅលើស្ពានមួយកាលពីសប្ដាហ៍មុននេះទេ? ពិតណាស់នរណាក៏ស្គាល់នាងដែរឥឡូវនេះ។

    នាង Kusum Shrestha វ័យ ១៨ ឆ្នាំមានតែម បន្ទាប់ពីរូបភាពរបស់នាងត្រូវបានថតដោយលោក Rupchandra Maharjan នៅជិតស្ពាន Fishling ភ្ជាប់ពី Gorkha ទៅ Chitwan។

    ឥឡូវក្នុងកិច្ចសម្ភាសន៍មួយរបស់ BBC Nepali នារីវ័យក្មេងរូបនេះបាននិយាយថា នាងឃើញរូបភាពរបស់នាងពេញបណ្ដាញសង្គមតាមរយៈមិត្តរបស់នាង។

    នាងនិយាយថា "ដំបូងមិត្តរបស់ខ្ញុំបានសួរខ្ញុំថា តើខ្ញុំគឺជានារីនៅក្នុងរូបភាព ដែលកំពុងល្បីពេញ Facebook នេះមែនទេ។ ប៉ុន្ដែខ្ញុំមិនបានដឹងអ្វីទាំងអស់។ បន្ទាប់មកនាងបានផ្ញើរូបភាពមកខ្ញុំ ហើយនៅពេលខ្ញុំបានឃើញរូបភាពទាំងនោះ វាគឺជាខ្ញុំមែន។ នៅថ្ងៃនោះ ខ្ញុំបានមកពីលក់បន្លែដើម្បីជួយឪពុកម្ដាយរបស់ខ្ញុំ។ នៅពេលដែលខ្ញុំនៅតាមផ្លូវត្រឡប់មកវិញ Rupchandra បានថតរូបភាពរបស់ខ្ញុំ ប៉ុន្ដែនៅពេលនោះខ្ញុំមិនដឹងថាគាត់ថតខ្ញុំទេ"។

    ដោយមានក្ដីរំភើបឥតឧបមាជាមួយភាពល្បីល្បាញទើបតែកើតឡើងនេះនាងបាននិយាយនៅពេលគេសួរថាតើនាងចង់ធ្វើតារាបង្ហាញម៉ូដូច Chaiwalla ដែរទេយ៉ាងដូច្នេះថា "ចា៎ ខ្ញុំចង់ធ្វើណាស់"៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់