adverise with khmeread Goal line technology world cup

​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​អន្ទះសារ​ចង់​សាកល្បង​បច្ចេកវិទ្យា​វីដេអូ​ថ្មី​

​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ (DFB) ដែលជា​សហព័ន្ធ​ធំ​លំដាប់​ទី​ពី​របស់​ពិភពលោក ចង់​ក្លាយជា​អ្នក​ឈានមុខ​គេ​ក្នុងការ​ធ្វើតេស្ត​នូវ​បច្ចេក​វិ​ទ្យ​វីដេអូ​ផ្សាយ​ឡើងវិញ ប្រសិនបើ IFAB អនុញ្ញាត​ឲ្យ​សាកល្បង​ក្នុង​ខែមីនា​ខាងមុខ​។​

​ក្រុមប្រឹក្សាភិបាល​សមាគម​បាល់ទាត់​អន្តរជាតិ (IFAB) បាន​ណែនាំ​ឲ្យ​មានការ​សាកល្បង​ជាមួយនឹង​សកម្មភាព​ឡើងវិញ​ក្នុងការ​ប្រកួត​ជា​វីដេអូ​នៅ​រដូវ​កាល​ក្រោយ ដើម្បី​ជំនួយ​ដល់​អាជ្ញាកណ្តាល​ក្នុង​កាត់ក្តី​គ្រាប់​បាល់​ដែលមាន​ភាពចម្រូងចម្រាស បាល់​ពិន័យ ១១ មែត្រ ការផ្តល់​កាត​ក្រហម និង​ករណី​ច្រឡំ​អត្តសញ្ញាណ​កីឡាករ​។​

​ប្រធាន​អាជ្ញាកណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​លោក Herbert Fandel និយាយថា ការសាកល្បង​នេះ​អាច​នឹងដាក់​បញ្ចូល​ក្នុង​លី​ក​កំពូល​ទាំងពីរ​របស់​សហព័ន្ធ​។​

​លោក​បានផ្តល់​បទសម្ភាសន៍​ជាមួយ​វេ​ប​សាយ​សហព័ន្ធ​ថា "​យើង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដើម្បី​ក្លាយជា​អ្នក​នាំមុខគេ​នៅពេលដែល​គម្រោង​នេះ​ចាប់ផ្តើម​"​។​

​លោក​បាន​បន្តថា "​កាលពីដើម​ខែវិច្ឆិកា​ឆ្នាំទៅ គណៈកម្មការ​អាជ្ញាកណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​បាន​ផ្ញើលិខិត​ទៅ FIFA ដោយនិយាយ​ច្បាស់​ថា អាជ្ញាកណ្តាល​អាល្លឺម៉ង់​មិន​គ្រាន់តែ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការធ្វើ​តេស្ត​នោះទេ ប៉ុន្តែ​ពួកគេ​ចង់​ដើរតួ​សំខាន់​នៅក្នុង​កិច្ចការ​នេះ​តែម្តង​"​។​

IFAB បានអនុម័ត​ឲ្យ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា Goalline Technology កាលពី​ឆ្នាំ ២០១២ ហើយ​បន្ទាប់ពី​នោះមក ក៏មាន​ការស្នើសុំ​ជាច្រើន​ពី​សំណាក់​កីឡាករ​និង​គ្រូបង្វឹក​មួយចំនួនធំ ឲ្យ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា Video Technology សម្រាប់​សង្កេត​ទិដ្ឋភាព​មួយចំនួន​ក្នុងការ​ប្រកួត​៕​

adverise with khmeread
ប្រភព៖ ស៊ូពើស្ប៉ត

មតិយោបល់