adverise with khmeread Untitled 1 copy

ខឹង​អ្នកជិតខាង​ឡូឡា​មិន​លស់​ថ្ងៃ ប្តី​ប្រពន្ធ​នេះ​បែកគំនិត​សង់ផ្ទះ​ចេញពី​វត្ថុ​ធាតុ​ពិសេស​នៅ​កណ្តាល​ព្រៃ​ប្រទេស​អូស្ត្រាលី​

    ​អតីត​វិស្វករ​កងទ័ពអាកាស​អង់គ្លេស​ម្នាក់​បាន​ប្រើ​ជំនាញ​របស់គាត់​ដើម្បី​សង់ផ្ទះ​ដាច់ស្រយាល​មួយ​នៅ​កណ្តាល​ព្រៃ​អូស្ត្រាលី បន្ទាប់ពី​គាត់ និង​ប្រពន្ធ​ខកចិត្ត​ជាមួយ​សំឡេង​រំខាន​របស់​អ្នកជិតខាង​។​

​    ​អតីតមន្ត្រី​ថ្នាក់ទាប​កងទ័ពអាកាស​គឺ​លោក Paul Chambers ដែលមាន​ទីលំនៅ​ពិត​ប្រកា​ដ​មកពី​តំបន់ Lincolnshire ប្រទេស​អង់គ្លេស គឺជា​អ្នកឯកទេស​ខាង​បង្កើត​បច្ចេកទេស​ធ្វើតេស្ត​ហោះហើរ​និម្មិត​របស់​យោធា​សម្រាប់​កងទ័ពអាកាស​អង់គ្លេស​។​

​    ​លោក​ត្រូវបាន​ជំ​រុញឱ្យ​បង្កើត​ផ្ទះ​នេះ​បន្ទាប់ពី​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Sarah មិន​ពេញចិត្ត​រស់នៅ​ក្បែរ​អ្នកជិតខាង​ដ៏​រំខាន​របស់ខ្លួន​។ ដូច្នេះ​គាត់​បាន​សាងសង់​ផ្ទះ​តម្លៃ ៣៦.០០០ ផោន​ដែល​ធ្វើ​ចេញពី​សន្ទះ​កុងតឺន័រ​ចាស់ៗ​ចំនួន​ពីរ ដែលមាន​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​ទីប្រជុំជន នៅក្បែរ​ទីក្រុង Newcastle រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី​។​

​    ​ផ្ទះ​របស់លោក Paul មិន​ខ្វះ​ថាមពល​ប្រើប្រាស់​ឡើយ​ខណៈ​គាត់​បាន​ដំឡើង​ផ្ទាំង​សូ​ឡា និង​ជាពិសេស​គាត់​មាន​ធុង​ទឹក​សម្រាប់​ផ្គត់ផ្គង់​។ លោក​បាន​និយាយថា គាត់​មិនចាំបាច់​ទិញ​ម៉ាស៊ីនកម្តៅ​អ្វី​ឡើយ​អំឡុង​ខែរងារ ព្រោះ​គាត់​បង្កើត​មួយ​ដោយ​ខ្លួនឯង​ជាមួយ​ធុង​ចាស់ៗ​។ លើសពីនេះ នៅក្រៅ​ផ្ទះ​របស់គាត់​ក៏មាន​សួន​បន្លែ​ផងដែរ​។​

​    ​ទោះយ៉ាងណា អ្នក​ទាំងពីរ​មិន​រស់នៅ​ឯកោ​ពី​ពិភពលោក​ដែរ ព្រោះ​ពួកគេ​មាន​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ប្រើប្រាស់ ដែល​អ្នកស្រី Sarah ប្រើ​សម្រាប់​ជំនួញ​អន​ឡាញ​របស់ខ្លួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់