ខោត្រនាប់មួយគូមានម្ចាស់ឈ្មោះ Eva Braun ប្រពន្ធរបស់ហ៊ីត្លែរត្រូវបានលក់ក្នុងតម្លៃជិត ៣ ពាន់ផោន (ជាង ៣.៧២០ ដុល្លារ)។
ខោត្រនាប់ ដែលស្ថិតក្រោមការដេញថ្លៃនៅក្រុមហ៊ុន Philip Serrell នៅក្នុងសង្កាត់ Malvern ទីក្រុងឡុងដ៍ ត្រូវបានរំពឹងថាលក់បានក្នុងតម្លៃ ៤០០ ផោន ប៉ុន្ដែបែរជាដេញថ្លៃបានរហូតដល់ ២.៩០០ ផោនឯណោះ។
ហើយនៅមានចិញ្ចៀនមាសមួយវង់ ប្រអប់កញ្ចក់ប្រាក់ និងប្រអប់ទុកដាក់គ្រឿងតុបតែងមុខរបស់ Eva Braun ត្រូវបានលក់ផងដែរ។
របស់ទាំងនោះត្រូវបានលក់ឱ្យទៅពួកអ្នកប្រមូលទិញរបស់ឯកជនមួយ។ ចំណែកឯខោត្រនាប់វិញគឺមានប៉ាក់ឈ្មោះរបស់ Eva Braun លើនោះផងដែរ៕
ប្រភព៖ BBC
