adverise with khmeread 1

អស់ពី​អាមេរិក​,​ ចិន​ ,​ជប៉ុន ​ឥឡូវ​ដល់​វេន​ នាវា​ឥណ្ឌា ​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ នាវា​ឆ្នាំ​សមុទ្រ​របស់ កងទ័ពជើងទឹក​ឥណ្ឌា ១​គ្រឿង ឈ្មោះ ICGS SAMRAT លេខ​47 ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង០៨ ​និង​៤០​នាទី ក្នុង​ដំណើរ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​០៤​ថ្ងៃ ពីថ្ងៃ​ទី​០៨ ​ដល់​ថ្ងៃ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

    នាវា ICGS SAMRAT លេខ​47 មានបណ្តោយ​ប្រវែង​១០៥​ម និង​ទទឹង​ប្រ​វែ​១២,៩​ម ដឹកនាំ​ដោយ​មេបញ្ជាការ​ឧ​ត្ត​មនា​វី​ត្រី DIG DS SAINI.TM ហើយ​មាន​នាវិក​នៅលើ​នាវា​សរុប​ចំនួន ​១៣០ ​នាក់។​

    អញ្ជើញ​ទទួល​ប​ដិ​ស​ន្ថា​កិច្ច​ដោយ​លោក​ឧ​ត្ត​មនា​វីទោ រស់ វាសនា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ រួម​ដំណើរ​ដោយ នាយ​នា​វី ជាច្រើន រូប​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​នៅ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

    គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​រឹតចំណង​សាមគ្គីភាព​មិត្តភាព​រវាង​កងទ័ពជើងទឹក​កម្ពុជា​-​ឥណ្ឌា ផងដែរ​៕

adverise with khmeread

មតិយោបល់