adverise with khmeread 1

នៅចាំរូបភាពនេះទេ? ពួកគាត់នឹងទទួលបានស្ពាន​យោល​ដែលមានឈ្មោះ "​ស្ពាន​យោល​នៃ​ក្ដីសង្ឃឹម "

    មណ្ឌលគិរី ៖ "​ស្ពាន​យោល​នៃ​ក្ដីសង្ឃឹម" របស់​ប្រជាពលរដ្ឋ ​និង​សិស្សានុសិស្ស នៅ​ភូមិ​ជី​ខ្លប ទឹកដី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​កំពុង​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ ហើយ​ពួកគាត់​នឹង​លែង​ផ្សងព្រេង​អូស​ក្បូន​តាម​ខ្សែ​ពេល​ទឹក​ហូរ បង្ក​ការភ័យខ្លាច​ និង​រងគ្រោះថ្នាក់ ដែល​កើតមានឡើង​បន្តទៀត​។​

    ដោយសារតែ​បញ្ហា​ប្រឈម​គ្រោះថ្នាក់​បែបនេះ ទើប​មានការ​គិតគូរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​និង​ថវិកា​សប្បុរស់ជន​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ សម្រាប់​ស្ពាន​យោល​មួយ​នេះ​។​

    ការ​ស្ថ​ប​នា​ស្ពាន​យោល​នេះ ក៏មាន​ការចូលរួម​ពី​បងប្អូន​ជនជាតិដើម​ភាគតិច ដោយ​ចំណាយ​កម្លាំង​ពលកម្ម​ដោយ​ឥត​គិត​កម្រៃ និង​ក្រុមការងារ​ទូរទស្សន៍​ និង​វេ​ប​សាយ​មួយចំនួន​ចូលរួម​សកម្មភាព​ថត​ផ្សាយ ដើម្បី​បង្ហាញ​ពី​ឆ​ន្ទះ​ថ្នាក់ដឹកនាំ​ផ្សាភ្ជាប់​នឹង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ផងដែរ៕​

adverise with khmeread

មតិយោបល់