1

Zlatan Ibrahimovic នឹងខកខានការប្រកួតជាមួយ Arsenal ដោយសារការផ្អាក

    ​Zlatan Ibrahimovic នឹង​ខកខាន​ការប្រកួត​ដ៏​សំខាន់​ក្នុងជំនួប Premier League របស់​បិសាច​ក្រហម Manchester United ជាមួយនឹង​កាំភ្លើង​ធំ Arsenal ។​

​    ​តារាបាល់ទាត់​សញ្ជាតិ​ស៊ុយអែត​រូបនេះ បាន​បង្កើតឱ្យមាន​កាត​លឿង​ទី​ប្រាំ​ក្នុងការ​ប្រកួត​ទទួលបាន​ជ័យជម្នះ ៣-១ របស់​បិសាច​ក្រហម ទៅលើ Swansea City ហើយ​ហេតុនេះ​នឹងធ្វើ​ឱ្យ​គាត់​បាត់​មុខ​ពី​ការប្រកួត ពេលដែល​កាំភ្លើង​ធំ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Old Trafford នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​ខាងមុខនេះ​។​

​    ​តារាបាល់ទាត់​វ័យ ៣៥​ឆ្នាំ​រូបនេះ បាន​បរាជ័យ​ក្នុងការ​ស្វែងរក​គ្រាប់​បាល់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ខែកញ្ញា​ក្នុងជំនួប​ជាមួយនឹង​មេឃ​ខៀវ Manchester City ប៉ុន្តែ​គាត់​អាច​ត្រឡប់​មករក​គ្រាប់​បាល់​បាន​មកវិញ​ជាមួយនឹង​គ្រាប់​បាល់​ដ៏​ល្អ​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​៕

 

ប្រភព៖ Goal

មតិយោបល់