adverise with khmeread 1

Jamie Redknapp: មានតែខ្សែប្រយុទ្ធម្នាក់ប៉ុណ្ណោះដែលនៅពីលើ Sergio Aguero ក្នុងប្រវត្តិសាស្ត្រ EPL

    ​Sergio Aguero គឺ​ស្ថិត​នៅតែ​ពីក្រោយ Thierry Henry តែ​ម្នាក់​គត់ ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​លី​ក​កំពូល​អង់គ្លេស Premier League​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​អតីត​តារាបាល់ទាត់​សញ្ជាតិ​អង់គ្លេស និង​ជា​អ្នកវិភាគ​បាល់ទាត់​ទូរទស្សន៍ SkySports‎ លោក Jamie Redknapp ។​

​    ​តារាបាល់ទាត់​ដ៏​មាន​ឥទ្ធិពល​របស់​មេឃ​ខៀវ Manchester City រូបនេះ អាច​ស្វែងរក​គ្រាប់​បាល់​ទី ១៥០​របស់គាត់​បាន​ក្នុង​អាជីព​ក្នុង​ទឹកដី​អង់គ្លេស អំឡុង​ការប្រកួត​ទទួលបាន​លទ្ធផល​ត្រឹម ១-១ ជាមួយ Middlesbrough កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្នុងនោះ ១១០ គ្រាប់​គឺ​ស៊ុត​ក្នុង​លី​ក​កំពូល​អង់គ្លេស​។​

​    ​Aguero បាន​ឈានដល់​កម្រិត​នៃ​ការរក​គ្រាប់​បាល់​ប្រចាំ​សតវត្ស​វ៍រ​បស់​ក្របខ័ណ្ឌ Premier League កាលពី​ខែសីហា ដែល​សម្រេចបាន​នូវ​គោលដៅ​ក្នុង​ការប្រកួត​ត្រឹម ១៤៧​លើក ដោយ​ក្លាយទៅជា​អ្នករក​គ្រាប់​បាល់​លឿន​ជាងគេ​បំផុត​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​ពីរ បន្ទាប់ពី Alan Shearer ដែល​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ១០០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ត្រឹម ១២៤​លើក​។​

​    ​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី Redknapp មាន​អារម្មណ៍​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ គឺ​ល្អ​ជាង​អតីត​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Shearer និង​ប្រសើរ​ជាង​ខ្សែប្រយុទ្ធ​ឆ្នើមៗ​ដទៃទៀត​ដូចជា Robbie Fowler, Ian Wright ឬ Andrew Cole ក្នុង​ចំណាត់ថ្នាក់​ខ្សែប្រយុទ្ធ​កំពូល​គ្រប់​ជំនាន់ ប៉ុន្តែ​នៅតែ​ស្ថិតនៅ​ពីក្រោយ Henry ។​

​    ​Redknapp បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Daily Mail "Aguero បាន​ស៊ុត​គ្រាប់​បាល់​ទី ១៥០​គ្រាប់​របស់គាត់​កាលពី​ថ្ងៃ​សៅរ៍ ហើយ​សម្រាប់​ខ្ញុំ មានតែ Thierry Henry ប៉ុណ្ណោះ​ដែល​ឈរ​នៅ​ពីលើ​គាត់​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ដាច់​គេ​របស់ Premier League "៕

adverise with khmeread

មតិយោបល់