adverise with khmeread 15034169 1170775473009326 1073883262 o

អ្នកឱ្យគេខ្ចីលុយគួរដឹង! ម្ចាស់បំណុលទាល់តម្រិះទារលុយជំពាក់មិនបាន បែកគំនិតចាប់ជំរិតប្អូនប្រុសអ្នកជំពាក់លុយ ដើម្បីទារលុយជំពាក់មកវិញ

    រតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​នាំយក​ក្មេងប្រុស​អាយុ​ ៩​ ឆ្នាំ​កាលពី​ថ្ងៃទី​៣១​ ខែតុលា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិបរ​ញ៉ុ​ក​ ឃុំ​សាម​គ្គឺ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​ ដើម្បី​ចាប់ជំរិត​ទារប្រាក់ មកដល់​ថ្ងៃទី​៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​ នៅវេលា​ម៉ោង​៣ ​និង​១៥​នាទី​សមត្ថកិច្ច​បានទទួល​ក្មេង​នោះ​វិញ​ហើយ​នៅ​ស្នងការ​រដ្ឋា​ន​ប៉ូលិស​ខេត្តរតនគិរី​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​បរ​កែវ​ដោយមាន​ការចង្អុល​ណែនាំ​ពី​លោកស្នងការ​ និង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ស្នងការរង​ព្រហ្មទណ្ឌ ​និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​បន្តថា ជ​ន​សង្ស័យ​ឈ្មោះ ផន ប្រុស (​ហៅ​សាន​, ​វែង​)​ ភេទ​ប្រុស អាយុ៣៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ កម្មករ​ចៀរ​ជ័រកៅស៊ូ​ស្នាក់នៅ​ភូមិបរ​កែវ​ចាស់ ឃុំឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី នៅ​ចំណុច​ចំការ​ចន្ទី ស្ថិតនៅ​ភូមិ​ត្រុំ ឃុំឡា​មិញ ស្រុក​បរ​កែវ​ ដែល​ជាប់​ពាក់​ព័​ន្ធក្នុងករណី ចាប់​ក្មេង​ជំរិត​ទារប្រាក់ កាលពី​ថ្ងៃទី​៣១ ​ខែតុលា ​ឆ្នាំ​២០១៦​។​

    ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ចំពោះ​ក្មេងប្រុស ឈ្មោះ គឹម ធួន អាយុ​៩​ឆ្នាំ​ ដែល​ខ្លួន​បាន​ចាប់យក​ទៅនោះ​គឺ​បាន​បញ្ជូនទៅ​ភ្នំពេញ​ជាមួយ​ប្រពន្ធ​របស់ខ្លួន​ដើម្បី​ទៅរក​ការងារ​ធ្វើ។ ​ចំណែក​ខ្លួន​បាន​ឡើងមក​ខេត្តរតនគិរី​ដើម្បី​ដោះស្រាយ​ពី​រឿង​បងប្រុស​របស់​ជនរងគ្រោះ​ជំពាក់​លុយ។ នៅពេលណា​ដោះស្រាយ​រួច ខ្លួន​នឹង​ទាក់ទង​ជាមួយ​ប្រព​ន្ធដើម្បី​យក​ក្មេងប្រុស​នោះមក​ប្រគល់ជូន​ឱ្យ​ម្ដាយ​គេ​វិញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើម្បី​បន្ត​នីតិ​វិធី ស្វែងរក​ជនរងគ្រោះ​មក​ប្រគល់​ក្មេងប្រុស​ជូន​ក្រុមគ្រួសារ​វិញ៕

adverise with khmeread

មតិយោបល់