Unnamed %281%29

បើក​ម៉ូតូ​លឿន ប្រញាប់​ទៅធ្វើ​ការ​នៅ​ភ្នំពេញ​បុក​រថយន្ត​ចត​លើផ្លូវ​ជាតិ​លេខ​១ ស្លាប់​

    ស្វាយរៀង ៖ បុរស​ម្នាក់ បើក​ម៉ូតូ​លឿន ប្រញាប់​ទៅធ្វើ​ការ​នៅ​ភ្នំពេញ​បុក​រថយន្ត​ចត​លើផ្លូវ​ជាតិ​លេខ​១ ស្លាប់​ភ្លាម​នៅ​ថ្ងៃទី​០៨ ​វិច្ឆិកា ​ឆ្នាំ២០១៦ ​ម៉ោង​៥​ និង​១៥​នាទី​លើផ្លូវ​ជាតិ​លេខ​១​ ស្ថិតក្នុង​ភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង។​

    ប៉ូលិស​និយាយ​ថា ភាគីរ​ថយ​ន​ម៉ាក​ FUSO ​ពណ៌​ស​ស្លាក​លេខ​ស្វាយរៀង​ 3A-0718​ បើកបរ​ដោយ​ឈ្មោះ​ វ៉ាន់ សុ​ភី​ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ភេទ​ប្រុស ​នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទៀប​ ខេត្តស្វាយរៀង​ (​គេច​ពី​ក​ន្លែ​កើតហេតុ​) ​រថយន្ត​ឈប់​ចត​ខូច​ផ្តា​ង​ជើង​មុខ​ខាងស្តាំ​។​

    ចំណែក​ភាគី​ម៉ូតូ​ម៉ាក​ VIVA​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ​ ​1CM0986 ​បើកបរ​ដោយ​ឈ្មោះ​ នាង ឡា​វី ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ភេទ​ប្រុស​ នៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប​ (​ទិសដៅ​ពី​កើ​តទៅ​លិច​)​ ស្លាប់​នៅ​ក​ន្លៃ​ង​កើតហេតុ​ ​បានប្រគល់​សព​ឱ្យ​គ្រួសារ​យកទៅ​ធ្វើ​បុ​ណ្យ​តាមប្រពៃណី​។ ​ចំណែក​យានយន្ត​ទាំង ​២ ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្វាយទៀប​ដោះស្រាយ​ពេល​ក្រោយ៕

មតិយោបល់