adverise with khmeread 2

ស្រវឹង​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្នបុក​រថយន្ត​សុំ​ស្មើគ្នា​

    ភ្នំពេញ​៖​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​បើក​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ម៉ាក​KIA ទាំង​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​បង្កឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​១៧៨ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​
     សាក្សី​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​សង្កេតឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​បង្ក​ម៉ាក​ហុងដា សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BK-2921 ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​តាម​បណ្ដោយ​ផ្លូវ​៥១ ក្នុង​ល្បឿន​លឿន​មិនបាន​ប្រុងប្រយ័ត្ន​។​
     ខណ​:​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​KIA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-6946 ដែល​បើកបរ​ដោយ​ភេទ​ពី​៣ មាន​គ្នា​៤​ទៅ​៥​នាក់ ទិសដៅ​ពី​លិចទៅ​កើត​ច្រាសទិស​គ្នា ត្រង់ចំណុច​ផ្លូវបំបែក បុក​ចំ​ពី​ច​ហៀ​ង​ខាងមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​បែក​ស្តុ​ប​ផ្នែក​ខាងឆ្វេង។ ​រីឯ​ម៉ូតូ​បង្ក​បាន​បែក​ក្បាំង​ផ្នែក​ខាងស្ដាំ​រង​ការខូចខាត​ទាំងសងខាង តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​
    ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ជជែក​គ្នា​ទាំង​តឹងសរសៃក​ដាក់គ្នា​បង្ក​ឲ្យ​មាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​ឈរ​ចោមរោម​មើល ដោយ​ពួកគាត់​និយាយ​យក​ត្រូវ​រៀងខ្លួន​។​
    ប្រហែលជា​កន្លះ​ម៉ោង​ក្រោយ​ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ ដោយសារតែ​រថយន្ត​និង​ម៉ូតូ​ខូចខាត​ដូចគ្នា ទើប​ពួកគេ​បាន​សម្របសម្រួល​ចែកផ្លូវ​គ្នា​រៀងៗ​ខ្លួន ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​៕​

adverise with khmeread

មតិយោបល់