adverise with khmeread Ksh 0933

តារាចម្រៀងស្រីក្នុងក្រុម FIESTAR បង្ហាញវិធីហាត់ប្រាណដើម្បីបានកំប៉េះគូថស្អាត

    មានវិធីច្រើនណាស់ដើម្បីឱ្យមានរាងស្អាត ប៉ុន្ដែវិធីដែលពេញនិយមសម្រាប់តារាស្រីល្បីៗគឺការហាត់យ៉ូហ្គា។

    នៅក្នុងវីដេអូមួយដែលមានការចាប់អារម្មណ៍ច្រើន ដោយសមាជិកក្រុម FIESTAR នាង Jei បានបង្ហាញឱ្យអ្នកគាំទ្រឃើញពីការធ្វើលំហាត់ប្រាណ ដែលនាងប្រើដើម្បីពង្រឹងសាច់ដុំគូថរបស់នាង។ ហើយលំហាត់ប្រាណនេះក៏ល្អសម្រាប់ពង្រឹងខ្នងផងដែរ។

    វីដេអូនេះមានប្រភពដើមពីទូរទស្សន៍ក្នុងកម្មវិធី Follow Me 5 (2015) ដែលអ្នកទស្សនាអាចមើលសកម្មភាពប្រចាំថ្ងៃរបស់តារាល្បីៗធ្វើលំហាត់ប្រាណ និងរបៀបដែលពួកគេគ្រប់គ្រងកាលបរិភោគនិងការងារផ្សេងទៀត។

    ដោយឡែកក្រុម FIESTAR បានត្រឡប់មកវិញកាលពីរដូវក្ដៅនេះ ដោយចេញបទចម្រៀង Apple Pie ហើយលើសពីនោះពួកគេក៏ប្រារព្ធខួបលើកទីបួនរបស់ពួកគេផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់