14954295 1170927819660758 867508412 o

ធ្ងន់​ក​!!!! ​បែកធ្លាយបុរស​ម្នាក់​ដែល​ញៀន​ថ្នាំ​ដុត​ឡាន​ខ្លួនឯង​ជា​ជនល្មើស​ដឹក​កាំភ្លើង​ខុសច្បាប់​មាន​ដីកាចាប់ខ្លួន​របស់​តុលាការ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​ផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​មុខសញ្ញា​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឃុំខ្លួន​ចំនួន​០១​នាក់​នា​ថ្ងៃទី៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៩​ និង​២៥នាទី​ព្រឹក​។​

    ប៉ូលិស​និយាយថា ឈ្មោះ​ សំ ណា​រ៉េត ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ក្នុង​ដីកា ផ្ទះ​លេខ​១៣៥​អឺ​០ ​ផ្លូវ​លេខ​១៤៨​ សង្កាត់​ផ្សារកណ្តាល​ទី​១ ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។ ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ប៊ូ​ស្រា ​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេជ្រ​ចិន្តា​​ ខេត្ត​មណ្ឌល​គី​រី​។​

    ការឃាត់ខ្លួន​ដោយ​មុខសញ្ញា​បាន​បើករថយន្ត​ម៉ាក​ NISAN ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1N-7053 របស់ខ្លួន​តាមផ្លូវ​ព្រះមុនីវង្ស​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​១០៦​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​ក៏​ធ្វើ​សកម្មភាព​យក​សាំង​ដុត​បណ្តាលឱ្យ​ឆេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ទាន់​បណ្តាលឱ្យ​ខូចខាត​រថយន្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនសង្ស័យ​ជា​មុខសញ្ញា​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឃុំខ្លួន​លេខ​២២៣​ចុះ​ថ្ងៃទី​៣០.០៤.២០១៣ ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាតិ ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ​លោក ជួន សុ​រាសី​ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

មតិយោបល់